ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបទីតាំងលក់កាហ្វេបង្កប់ល្បែងជល់មាន់-អាប៉ោង-បៀរមួយកន្លែងឃាត់ខ្លួនមនុស្សជិត១០នាក់!

ភ្នំពេញ: លោក ប្រាក់ សុជាតិ អធិការងនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចុះឆ្មក់ បង្ក្រាបទីតាំង ហាងលក់កាហ្វេ បង្កប់លែងល្បែងស៊ីសង មានដូចជាជល់មាន់ អាប៉ោង បៀ ដោយឃាត់ខ្លួនអ្នកញៀនល្បែងបាន ៦នាក់ ដកហូតម៉ូតូ១២គ្រឿង មាន់៥ក្បាល និងដកហូតសម្ភារ:ល្បែងមួយចំនួនទៀត។

ករណីចុះបង្ក្រាបនេះបានធ្វើឡើងនៅម៉ោង២រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ហាងកាហ្វេមួយកន្លែងគ្មានយីហោ តាមបណ្តោយផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ប្រាក់ សុជាតិ អធិការងខណ្ឌបានឲ្យអ្នកសារព័ត៌មានដឹងថា ដោយ
មានកាបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានឲ្យលោក ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែង ជល់មាន់ បាញ់អាប៉ោង និងបៀ មួយកន្លែងដុះស្លែខាងលើនេះឲ្យខានតែបាន។

បច្ចុប្បន្នក្រុមអ្នកទាំង៦នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍ចោមចៅដើម្បីសួរនាំ និងបញ្ជូនបន្តផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនទៅតាមនីតិវិធី៕

//youtu.be/F2QpMEPrW-0

មតិយោបល់