ត្រសក់គឺជាបន្លែផ្លែឈើម្យ៉ាងដែលមានអត្ថប្រយោជន៍បំផុតសម្រាប់សុខភាពរាងកាយ និងសម្រស់ ជាពិសេសជួយកម្ចាត់បញ្ហានៅលើផ្ទៃមុខ។ ទឹកត្រសក់ ឬត្រសក់ស្រស់ក៏អាចត្រូវបានប្រើដើម្បីដោយស្រាយបញ្ហា ស្រវឹងស្រា, រារាំងសារធាតុអ៊ីដ្រាតនៅក្នុងខ្លាញ់, ជួយសម្រកទម្ងន់ និងការពារនៃជំងឺសសៃឈាមបេះដូងថែមទៀត។ ទោះជាយ៉ាងណាក្នុងករណីមួយចំនួនអ្នកមិនគួរបរិភោគត្រសក់ជាមួយនឹងគ្រឿងផ្សំមួយចំនួនតាមអំពើចិត្តនោះទេ។
– បរិភោគត្រសក់លាយជាមួយសណ្កែកដីអាចបណ្តោលឲ្យរាគ ជាពិសេសត្រសក់ និងសណ្តែកដីត្រូវបានគេចម្អិនក្នុងទឹកដាំពុះ ឬលីង។ មានគ្រួសារជាច្រើនតែងតែបរិភោគម្ហូបមួយមុខនេះជាញឹកញាប់ព្រោះវាមានភាពត្រជាក់ ប៉ុន្តែនៅការពិតវាអាចធ្វើឲ្យលោកអ្នកឈឺពោះ និងរាគរួស។
– អ្នកដែលមានជំងឺឈឺក្រពះ មិនគួរបរិភោគត្រសក់នោះទេ ព្រោះវាបណ្តោលឲ្យឈឺចាប់ និងមានអាការៈកាន់តែធ្ងន់ធ្ងរ។
– ត្រសក់ជាមួយជី ឬជាមួយនឹងម្ទេស អាចបំផ្លាញ់វីតាមីន C ដោយសារតែអង់ស៊ីមនៅក្នុងផ្លែត្រសក់។ ថ្វីត្បិតតែវាមិនមានគ្រោះថ្នាក់ដល់រាងកាយធ្ងន់ធ្ងរ ប៉ុន្តែវាអាចកាត់បន្ថយការស្រូបយកវីតាមីន C របស់រាងកាយ។ ស្រដៀងគ្នានេះដែរ ស្ពៃ, ឃ្លោក, ម្រេចបៃតង…ក៏មិនគួរបរិភោគជាមួយត្រសក់ដែរ។
– ត្រសក់ជាមួយផ្សិតអាចធ្វើឲ្យពុល, បាត់បងទម្ងន់, បំបាត់ជាតិខ្លាញ់ល្អសម្រាប់រាងកាយ ដូច្នេះហើយអ្នកមិនគួរបរិភោគផ្ទុយគ្នានោះទេ ព្រោះវាអាចធ្វើឲ្យមានផលអវិជ្ជមាន៕
មតិយោបល់