ព័ត៌មានជាតិ

ដុតខ្លួនឯងឆេះខ្ទេច ព្រោះតែខឹងកូនស្រីយកលុយ២ម៉ឺនរៀល ទៅទិញរ៉ូបស្លៀក

ឧ​ត្ត​រ​មានជ័យ ​៖ មាន​​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ខ្ទេច កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី ថ្ងៃទី​៦ ខែមេសា​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
អាវុធហត្ថ​ស្រុក​អន្លង់វែង ​បាន​ឲ្យ​ដឹងថា​ ជនបង្ក​ ​ឈ្មោះ ​ចាយ សារី ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​មុខរបរ​ធ្វើស្រែ​ នៅ​ភូមិ ឃុំ ខាងលើ មូលហេតុ​ខឹង​ជាមួយ​កូនស្រី​យក​លុយ​​ចំនួន​២០០០០​រៀល ​ទៅ​ទិញ​រ៉ូប​យក​មក​ស្លៀក ​ក៏​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ​ឈ្មោះ​ម៉ី គា ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ ​រហូតដល់​វេលា​ម៉ោង​៥​និង​១០​នាទី​ថ្ងៃ​ដ៏ដែល​ជនសង្ស័យ​​ បាន​យក​សាំង​ចាក់​ដុត​ផ្ទះ​ខ្លួនឯង​ ដែល​មាន​ទំហំ​ ៧​គុណ​១២​ម៉ែត្រ​ថ្ម​ ក្រោម​ឈើ​លើ​ប្រក់ ក្បឿង ​​ព្រមទាំង​តូប​លក់ដូរ​ខាង​មុខ​ផ្ទះ ​ដែល​មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ ធ្វើ​ពី​ថ្ម ​ប្រក់​ស៊ីប្រូ​ ឆេះ​អស់ទាំង​ស្រុង​សម្ភារៈ ​ខូចខាត គិត​ជា​ទឹកប្រាក់​សរុប​៥៥០០០​ដុល្លា ​បច្ចុប្បន្ន​ជនសង្ស័យ​បាន​រត់​គេចខ្លួន​បាត់ស្រមោល​៕

   
    
   

មតិយោបល់