អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Leeds ចក្រភពអង់គ្លេសបានធ្វើការស្ទង់មតិមួយទៅលើស្ត្រីចំនួន ១៤៨ នាក់ ដែលមានអាយុចាប់ពី ១៨ ទៅ ២៦ ឆ្នាំ។ តាមការស្ទាប់ស្ទង់បង្ហាញថា ក្នុងចំណោមស្ត្រីទាំងអស់នោះយ៉ាងហោចណាស់ម្នាក់ធ្លាប់មានបទពិសោធន៍ម្តងរួចទៅហើយ។ ពួកគេត្រូវបានគេសុំឲ្យបំពេញកម្រងសំនួរអំពីប្រវត្តនៃផ្លូវភេទ រួមទាំងការរួមភេទលើកដំបូង ចំនួននៃការរួមភេទជាមួយដៃគូ និងទំនាក់ទំនងដែលមិនទាន់មានបទពិសោធន៍ផ្លូវភេទ។
លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ស្ត្រីដែលធ្លាប់មានបទពិសោធន៍ខាងផ្លូវភេទជាញឹកញាប់តែងតែមានត្រគាកធំជាងមុន។ ជាពិសេសស្ត្រីដែលឆ្លងកាត់ការរួមភេទក្នុងមួយយប់ ៣ ភាគ ៤ ធ្វើឲ្យឆ្អឹងត្រគាករបស់គេមានទំហំធំជាងមុនយ៉ាងហោចណាស ២ សង់ទីម៉ែត្រ គឺធំជាងអ្នកដែលឆ្លងកាត់ដំណាក់កាលរួមភេទតិចតួច ឬមិនធ្លាប់មានសោះ។
លោកសាស្ត្រចារ្យ COlin Hendry ជាអ្នកដឹកនាំក្នុងការស្រាវជ្រាវនេះបាននិយាយថា ចំពោះស្ត្រីដែលចូលចិត្តការរួមភេទជាញឹកញាប់ ធ្វើឲ្យត្រគាករបស់ពួកគេរីកយ៉ាងហោចណាស់ ៣១ សង់ទីម៉េត្រ។ ទំហំត្រគាកនេះអាចធ្វើឲ្យមានផងប៉ះពាល់ដោយផ្ទាល់ទៅលើហានិភ័យនៃការរងរបួសធ្ងន់ធ្ងរ នៅក្នុងការសំរាលកូន ដូចនេះអ្នកគួរតែស្វែងរកការគ្រប់គ្រងចំពោះសកម្មភាពផ្លូវភេទរបស់ស្ត្រីឲ្យមានច្រើនបន្តិច។
លោកសាស្ត្រចារ្យបានបន្ថែមទៀតថា ការសិក្សានេះក៏បានបង្ហាញពីការអភិវឌ្ឍន៍នៃត្រគាករបស់មនុស្សស្រី ដែលអាចជួយដល់ការសិក្សាពីរបៀបក្នុងការក្រោយឈរឡើងឲ្យត្រង់ និងការដើរឲ្យកាន់តែមានភាពងាយស្រួល។ នៅក្នុងដំណើរការនៃការអភិវឌ្ឍនៃត្រគាកនេះអាចធ្វើឲ្យមានការងាយស្រួលក្នុងការផ្តល់កំណើត។ សម្រាប់ការសិក្សានេះ ក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងទិនានុប្បវត្តិផ្នែកផ្លូវភេទផងដែរ៕
មតិយោបល់