អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City បានបោះជំហាន នឹងក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីលុតក្លិប Aston Villa ៤ – ០ ហើយកំពុងលើសពិន្ទុក្លិប ហង្សក្រហម Liverpool ២ ពិន្ទុ។
លទ្ធផលផលស្មើ របស់ ហង្សក្រហមជាមួយនឹង Crystal Palace ៣ – ៣ កាលពីដើមសប្តាហ៍នេះ ដែលធ្វើឲ្យ Man City កាន់តែមានឱកាស លើកពានកៀកមែនទែន និងបញ្ចៀសការប្រកួតចុងក្រោយ ដោយត្រូវតែលុតក្លិប West Ham United នៅថ្ងៃអាទិត្យ ដើម្បីលើកពាន។
នៅតង់ទី ១ ក្នុងការប្រកួតរវាង Manchester City និង Aston Villa ក្លិប មេឃខៀវ បានបរាជ័យក្នុងការស្វែងរកគ្រាប់បាល់ ក៏ប៉ុន្តែចូលមកដល់តង់ទី ២ នៅនាទី ៦៤ និង ៧២ កីឡាករ Dzeko បានរកគ្រាប់បាល់ជូនក្លិបខ្លួន ដើម្បីដាក់សម្ពាធទៅកាន់ក្លិប ហង្សក្រហម ។ សម្ពោធកាន់តែធ្ងន់ធ្ងររបស់ហង្សក្រហម គឺ គ្រាប់បាល់ទី ៣ ដែលរកបានដោយ Jovetic នៅនាទី ៨៩ និង នាទី ៩០ + ៣ រកបានដោយកីឡាករ Toure ។
ជ័យជម្នះរបស់មេឃខៀវ លុត Aston Villa ជាសម្ពោធដ៏ធ្ងន់ធ្ងរមួយ ដាក់លើហង្សក្រហម និងសបញ្ជាក់ថា នៅរដូវកាលនេះ មេឃខៀវ សង្ឈឹមលើកពានច្រើនជាងអត់ លើក ខណៈប្រកួតចុងក្រោយជួបក្លិបអន់ West Ham United ។
សូមបញ្ជាផងដែរ ថា ក្នុងចំណោម ៣៧ ប្រកួតដូចគ្នា រវាងហង្សក្រហម និងមេឃខៀវ គឺ មេឃខៀវលើសពិន្ទុ ដោយមាន ៨៣ ទល់នឹង ៨១ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់