អង់គ្លេស៖អ្នកគ្រប់គ្រងក្លិបកាំភ្លើងធំ Arsene Wenger បានបង្ហើបឲ្យដឹងថា ខ្សែបម្រើ ឈ្មោះ Jack Wilshere អាចនឹងសមសម្រាប់ការប្រកួតចុងក្រោយ ដោយជួបជាមួយនឹងចាបលឿង Norwich ។
Jack Wilshere បានបញ្ឈប់សកម្មភាព លេងអស់រយៈពេល ២ ខែ បន្ទាប់ពី បែកឆ្អឹងជើង ក្នុងអំឡុងពេលប្រកួត សម្រាប់អង់គ្លេស ដោយឈ្នះ ដាណឺម៉ាក ១ – ០ នៅពហុកីឡដ្ឋាន Wembley Stadium កាលពីខែ មិនា។
កីឡាករវ័យ ២២ ឆ្នាំ បើទោះបីជារំពឹងថា នឹងវិលត្រលប់បង្ហាញខ្លួនលើទីលាន នៅ Carrow Road ហើយ Arsene Wenger ក៏មានទំនុកចិត្តថា Jack Wilshere ក៏សមនឹងលេងក្នុងការប្រកួតបាល់ទាត់ពិភពលោក នៅប្រេស៊ីល សម្រាប់ឆ្នាំនេះ។
លោក Wenger បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍ ថា”យើងមានមានអ្នករាល់គ្នា ត្រឡប់មកវិញហើយ ក្នុងនោះមាន Ramsey និង Wilshere ដែលនឹងសមបង្ហាញខ្លួននៅថ្ងៃអាទិត្យនេះ” ៕
មតិយោបល់