ព័ត៌មានជាតិ

Pellegrini សង្ឈឹមថានឹង​ឈ្នះពាន​នៅថ្ងៃអាទិត្យនេះ​

អង់គ្លេស​៖ អ្នក​ចាត់ការទូទៅ​ក្លិប មេឃខៀវ លោក Manuel Pellegrini ជឿជាក់ថា នៅពេលនេះ គឺមានសុវត្ថិភាព និងសក្តានុពលហើយ ដែលពាន Premier League គឺជារបស់ ក្លិប មេឃខៀវ បន្ទាប់ពីធ្វើយ៉ាងល្អ ដោយលុត ក្លិប Aston Villa ៤ – ០ នោះ ។​

ការប្រយុទ្ធ ដ៏ខ្លាំងក្លា កាលពីថ្ងៃពុធ នៅពហុកីឡដ្ឋាន Etihad Stadium បាន​ធ្វើ​ឲ្យអ្នកគាំទ្រក្លិបរំភើប និងរីករាយ ជាទីបំផុត ជាពិសេស​គ្រាប់បាល់របស់ Edin Dzeko រកបានពីរគ្រាប់ ហើយ​គ្រាប់បាល់ Stevan Jovetic និង Yaya Toure លុត Aston Villa យ៉ាងចាស់ដៃ ដោយសបញ្ជាក់ថា ពាន​​អង់គ្លេស​នៅរដូវកាលនេះ ជារបស់ មេឃខៀវ ​ខណៈចុងសប្តាហ៍នេះ ជួប​​ West Ham ដែលជាក្លិប​​អន់នោះ​។​

លោក Manuel Pellegrini បានបន្តថា “យើង​អាចនិយាយបានថា ពានរង្វាន់​ក្របខណ្ឌ អង់គ្លេសនៅរដូវកាលនេះ ជារបស់យើង​ព្រោះថា ពេលនេះ​យើងស្ថិតនៅកំពូលតារាង ហើយវាក៏ចាត់ទុកថាជារដូវកាល​ចម្លែកដែរ ប្រហែលជាយើងមិនធ្លាប់ស្ថិតនៅកំពូលតារាង ដោយពេលនោះយើងមាន ៩ ពិន្ទុ​ពីក្រោយហង្សក្រហម និង ៨ ពិន្ទុ ពីក្រោយ តោខៀវ​ ។ ម្យ៉ាងវិញទៀតនៅថ្ងៃអាទិត្យនេះ​នឹងសង្ឈឹមថាឈ្នះពាន”៕​​
pellegrini-eyes-title-success-858640

មតិយោបល់