តារាចម្រៀង Seo In Guk នឹងវិលត្រលប់មកវិញ ជាមួយនឹងបទចម្រៀង ផ្ទាល់ខ្លួន នៅថ្ងៃទី ១៤ ខែ ឧសភា ខាងមុខនេះ។
តំណាងរបស់ផលិតកម្ម Jellyfish Entertainment បាននិយាយថា “តារាចម្រៀង Seo In Guk នឹងចេញអាលប៊ុមចម្រៀងតែឯកឯង នៅថ្ងៃទី ១៤ ខែ ឧសភានេះ” ។
វាជាការពិតណាស់ដែល Seo In Guk នឹងវិលត្រលប់មកជួប ប្រិយមិត្តវិញ តាមរយៈបទថ្មី ដែលមានជាបទស៊ីអារម្មណ៍បែមនោសញ្ជេតនា និងបង្ហាញពីអារម្មណ៍ មួយនៅរដូវ និទាឃរដូវ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ តារាចម្រៀង និងសម្តែង Seo In Guk បានចំណាយពេលជាច្រើនថ្ងៃ ដោយកំពុងថតរឿង ភាគបុរាណ ក្រោមចំណងជើងថា ‘High School King’ ហើយក៏មានផលលំបាកសម្រាប់កាត់ផងដែរ ក្នុងការចេញផ្សាយបទចម្រៀងថ្មីខាងលើ។
សូមបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី ១៤ ខែ ឧសភាខាងមុខ ជាថ្ងៃទី ១ ហើយបន្ទាប់ពីអាកខាន តាំងពី ៦ ខែមុន ជាមួយនឹងបទចម្រៀងក្រោមចំណងជើងថា “Breaking Up Man and Woman” ដូចនេះ អ្នកគាំទ្រកំពុងទន្ទឹងរងចាំ ស្តាប់សំលេងដ៏ពិរោះរបស់ Seo In Guk ម្តងទៀត ៕
មតិយោបល់