ព័ត៌មានជាតិ

Djibril Cisse ខកចិត្ត​ជាមួយនឹងបេសកកម្ម​របស់ខ្លួន

បារាំង​៖កីឡាករ​សញ្ជាតិបារាំង Djibril Cisse មានការខកចិត្តយ៉ាងខ្លាំង ​ដោយការវិលត្រឡប់របស់គាត់ ​ទៅកាន់ Ligue 1 មិនបានដូចចិត្តដែលគ្រោងទុក​។​
កីឡាករវ័យ ៣២ ឆ្នាំ បានចូលរួមលេង ជាមួយនឹង SC Bastia បន្ទាប់ពី ផ្លាស់មកពីក្លិប FC Kuban Krasnodar នៅរុស្ស៊ី ​ដោយតាំងចិត្ត​ ស្វែងរកឲ្យបាន ១០០ គ្រាប់ ​នៅក្នុងលីកបារាំងនេះ ​ក៏ដូចជាអាច​បង្ហាញខ្លួន ​ក្នុងព្រឹត្តិការណ៍ World Cup សម្រាប់​បារាំងផងដែរ​។​

គាត់បាននិយាយប្រាប់ BeIN Sports ថា ដើម្បីឈានដល់គោលដៅ ស្វែងរកគ្រាប់បាល់ ឲ្យបាន ១០០ គ្រាប់ មុននឹងបញ្ចប់រដូវកាលនេះ គឺជារឿងដ៏អស្ចារ្យ ហើយខ្ញុំអាចមានថ្ងៃសម្រាកផងដែរ ។​ តែផ្ទុយមកវិញ ខ្ញុំមិនអាច​ធ្វើបាន ​ដោយបេសកកម្ម ខ្ញុំបានបរាជ័យ និងមិនអាចចូលរួមលេងក្នុងព្រឹត្តិការណ៍ ពិភពលោកនាពេលខាងមុខបាន។​
គាត់បានបន្ថែមទៀតថា គាត់ពិតជាចង់លេង ឲ្យជាតិខ្លួន សម្រាប់ព្រឹត្តិការណ៍ ពិភពលោកនៅប្រេស៊ីលខាងមុខ ។ក៏ប៉ុន្តែ​ខ្ញុំគិតថា ពេលនេះ​ខ្ញុំបានបរាជ័យ ជាមួយនឹងបេសកកម្ម​របស់ខ្លួន​៕​
premier-league-haircuts-djibril-cisse

មតិយោបល់