ភ្នំពេញ ៖រថយន្តយីឌុបមួយគ្រឿងដែលដឹកក្រណាត់និងខោអាវជជុះដើម្បីមកដាក់បញ្ចូលឃ្លាំងដែលមានទីតាំងឋិតនៅឃ្លាំងលេខ១៣០ឋិតតាមបណ្តោយផ្លូវលេខ៤០៨ក្រុម២០ភូមិ៣សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។ រថយន្តបង្ករជាប្រភេទរថយន្តធុនធំយីឌុបម៉ាក fuso តទ្រុង ពណ៌ខៀវ មិនមានស្លាកលេខរថយន្តនេះជារថយន្ត ក្រុមហ៊ុនអង្គភាព រថយន្តង៧០ ចំណែកតៃកុង ឈ្មោះ លួន វីតអាយុ៣៩ឆ្នាំ ស្នាក់នៅអង្គភាពង ៧០ចំណែកបង្គោលភ្លើងដែលខូចខាតគឺបង្គោល លេខ៧១៦aនៅមុខផ្ទះលេខ៤១អាបានបែកបាក់ខ្ទេចខ្ទីអស់។
បើតាមការឲ្យដឹងពីតៃកុង លួន វីត និយាយថា ដំបូងរូបគាត់បញ្ឈររថយន្តនៅមុខឃ្លាំងលេខ១៣០ឯណ្ណោះទេដើម្បីឲ្យកម្មករលើកជញ្ជូនក្រណាត់និងខោអាវបញ្ចូលឃ្លាំងលុះលើកជិតអស់សំរាកហូបបាយត្រូវម្ចាស់ឃ្លាំងបានឲ្យរថយន្តខិតមកខាងមុខបន្តិចខណះនោះតៃកុងរថយន្តបានឡើងបញ្ជារថយន្តខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកប្រអប់ភ្លើងតែម្តងក្រោយកើតហេតុអាជ្ញធរអគី្គសនីបានមកទូទាត់សំណងប្រមាណ១០០ដុល្លារដើម្បីបញ្ចប់បញ្ហា ។ទាក់ទិននិងករណីខាងលើនេះប្រជាពលរដ្ឋដែលនៅជិតជុំវិញកន្លែងកើតហេតុបាននិយាយរិះគន់ថាមន្ត្រីអគ្គីសនីនិងមន្ត្រីទទួលបន្ទុកខ្សែកាបមិនសូវយកចិត្តទុកដាក់និងការខូចខាតទ្រព្យសម្បត្តិរដ្ឋនោះទេឲ្យតែមានបញ្ហាខ្សឹបៗស្ងាត់ៗយកលុយទៅបាត់ទុកឲ្យទ្រព្យសម្បតិ្តរដ្ឋខូចចោលទទេៗ៕
មតិយោបល់