ព័ត៌មានជាតិ

ឡានដឹកដី ចុះចំណោត ដាច់ហ្វ្រាំងធ្លាក់ផ្លូវស្លាប់ តៃកុង

មណ្ឌលគីរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ខណៈរថយន្តដឹកដីម៉ាកកូរ៉េ ពីរតោនកន្លះ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី ដាច់ហ្រ្វាំង បណ្តាលឲ្យស្លាប់ជនរងគ្រោះ ក្រោយពីបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ក្រុងសែនមនោរម្យ ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១៤នឹង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចខ្លោងទ្វារ ភ្នំដោះក្រមុំ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

លោក កាន់ ពេញ អធិការ ក្រុងសែនមនោរម្យ បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺបង្ករឡើង ដោយខ្លួនឯង ព្រមទាំងជនរងគ្រោះ មិនមានការប្រុងប្រយ័ត្នផងដែរ ពីព្រោះរថយន្តដឹកដីនេះ មានសភាពចាស់ទៅ ហើយនៅតែបើកបរលឿន ។

សម្ថកិច្ចបានឲ្យដឹងដែរថា អ្នកបើកបរដែលស្លាប់មានឈ្មោះ អេង សុខាវ ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិខ្មែរ មកពីខេត្តកំពង់ចាម មករស់នៅ នឹងធ្វើការនៅទីនេះ។

ចំណែក លោក ម៉ៅ ធនរ័ក្យ ប្រធានមន្ទីរសាធារណៈការនិង ដឹកជញ្ជូនបានប្រាប់ខាងភ្ងាក់ងារ យកព័ត៌មាន ប្រចាំខេត្ត ថាក្រោយទទួលដំណឹងភ្លាម លោក បានព្យាយាមជួយសង្គ្រោះភ្លាមៗផងដែរ តែដោយសារ ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ ពេកក៏បានស្លាប់តាមផ្លូវ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់។

លោក បានចូលរួមចំណែករំលែកទុក្ខ ដល់គ្រួសារសព ចំនួន២លានរៀលផងដែរ ទៅដល់គ្រួសារដើម្បី ចាត់ចែងធ្វើបុណ្យតាមប្រពៃណីជាតិ ៕

ឡានដឹកដី

មតិយោបល់