កំពង់ធំ៖កូនប្រសារ ស្វាគមន៍ឪពុកក្មេក៥កាំបិត បានស្លាប់នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង ២១.៣០នាទី យប់ថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ ២០១៥ ស្ថិតនៅក្នុងឥន្ទៈកុមារ ឃុំ កំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណី ឃាតកម្ម បង្កឡើងដោយជនសង្ស័យ ឈ្មោះ យ៉ុន អុក ប្រុស ២៥ ឆ្នាំ បានចាក់ទៅលើឈ្មោះ ប៉ាត យន ភេទប្រុស អាយុ ៤៥ ឆ្នាំ នៅផ្ទះនិង ភូមិ ឃុំជាមួយគ្នា ។
បន្ទាប់ពីមានករណីឃាតកម្ម ដោយហឹង្សារវាង កូនប្រសារ ចាក់សម្លាប់ទៅលើឪពុកក្មេក លោកវរៈសេនីយ៍ឯក កែ ខាន់ណារ៉ា ស្នងការងទទួលបន្ទុកព្រហ្មទណ្ទ នៃស្នងការនគរបាលខេត្តកំពង់ធំ រួមជាមួយលោក វរៈសេនីយ៍ត្រី ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ ព្រមទាំងកំលាំងជំនាញចុះទៅកន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង មានកាំបិតចិតបន្លែរ រួមទាំងជនរងគ្រោះបានស្លាប់នៅនឹងកន្លែង មានស្នាមនៅលើដងខ្លួននិងដៃជនរងគ្រោះមានរបួសយ៉ាងធ្ងន់ធ្ងរ។
លោកវរៈសេនីយ៍ឯក កែ ខាន់ណារ៉ា បានឲ្យដឹងថា មូលហេតុដែលកូនប្រសារ ចាក់ទៅលើឪពុកក្មេកស្លាប់ គឺយោងទៅតាមសំដី របស់ជនសង្ស័យបានឲ្យដឹងថា បណ្តាលមកពីឪពុកក្មេករបស់ខ្លួន តែងតែផឹកស្រាស្រវឹង ហើយរករឿងវាយតប់ ជេរប្រមាថ ជាប្រចាំ និងមានចេតនាប៉ុនប៉ងចង់បៀតបៀនទៅលើខ្លួនប្រាណប្រពន្ធរបស់ខ្លួន ដោយសារតែប្រពន្ធ ជាកូនចុងជនរងគ្រោះ ។
លោក បានបន្តាថា ជនរងគ្រោះ គឺជាមុខសញ្ញាដោះលែងពីពន្ធនាគារខេត្តកណ្តាល ពីបទប្លន់ និងជួញដូរគ្រឿងញៀន ត្រូវបានចាប់ឃាត់ខ្លួនបាននៅស្រុកស្ទោងនៅម៉ោង១២.០៥ នាទី យប់ខណៈពេលដែលជនសង្ស័យប៉ុនប៉ងជិះម៉ូតូគេចខ្លួន ដោយនាំទាំងប្រពន្ធ កូនតូច២ នាក់ផង កូនស្រីអាយុ ១ ឆ្នាំ ៧ ខែនិង កូនប្រុស អាយុ ២ ខែ ក្រោយពីឃាតខ្លួនរួច ត្រូវបាននាំខ្លួនមកកាន់ ស្នងការនគរបាល ខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលការ ៕
មតិយោបល់