ព័ត៌មានជាតិ

ស្ត្រីម្នាក់​កើតកូន​ភ្លោះ​ ខណៈយន្តហោះកំពុង​​ហោះហើរ

រុស្ស៊ី៖ខណៈពេលដែល ​ឈឺពោះ ​ក្នុងអំឡុងពេល​យន្តហោះហើរ​ស្ត្រីវ័យ ២៥ ឆ្នាំ ម្នាក់ បានផ្តល់កំណើត​ឲ្យកូនស្រី ដោយសុវត្ថិភាព ។​
​អ្នកដំណើរនៅលើជើងយន្តហោះ Polar Airlines មានភាពភ្ញាក់ផ្អើល ខណៈដែល​អ្នកស្រី Irina Vasylkova អាយុ ២៥ ឆ្នាំ សញ្ជាតិរុស្ស៊ី បានផ្តល់កំណើតឲ្យកូនស្រី ​នៅ Zyryanka ដោយធ្វើដំណើរពី Yakutsk ប្រទេសរុស្ស៊ី ។​
នៅពេលដែលនៅលើយន្តហោះ អ្នកស្រី Irina Vasylkova ស្រាប់តែមានអារម្មណ៍ថាឈឺពោះ ហើយក៏ត្រូវបានផ្លាស់ទៅកាន់កន្លែងធំទូលាយ និងមានផាសុកភាព និងរងចាំ​យន្តហោះចុះចត​។

តែទោះជាយ៉ាងណា អ្នកស្រី Elena អាយុ ៤៧ ឆ្នាំដែលធ្វើដំណើរតាមយន្តហោះដែរនោះ បាន​ជួយម្តាយវ័យក្មេងនេះ ឲ្យកើត​បានកូនស្រី សម្រេចនៅលើយន្តហោះ ខណៈដែល​កូនម្នាក់ទៀត​នៅក្នុងផ្ទៃ ត្រូវ​បញ្ចូនទៅកើតនៅមន្ទីរពេទ្យក្នុងតំបន់​ ។​
ដូចគ្នានេះដែរ ខាងក្រុមហ៊ុន Polar Airlines បាន​ទូទាត់សង ចំពោះ Irina Vasylkova នូវចំណុចរអាករអួលមួយចំនួន ដែលមិនអាចចូលរួមចំណែកជួយនាង និង ​មិនគិតថ្លៃ សម្រាប់​​ជើងហើររបស់នាង និងកូន ២ នាក់​ឡើយ​៕​
2014-05-10_112623

មតិយោបល់