ព័ត៌មានជាតិ

អតីតកីឡាករបិសាចក្រហម លោក Paul Pogba ល្បីថា​ចាកចេញពី Juventus ទៅកាន់ PSG

ខ្សែបម្រើ​ដែលជាគន្លឹះសំខាន់របស់ក្លិប សេះបង្កង់ Juventus បានផ្លាស់ទី​ទៅឆ្ងាយពីក្លិប ដោយ​លេច​ឭពាក្យចចាម​អារាមថា ​នឹង​ចូលរួមលេង​ជាមួយនឹង PSG បន្ទាប់ពីបញ្ចប់រដូវកាលនេះ​។​
ខ្សែបម្រើ Paul Pogba ដែលជាកីឡាករវ័យក្មេងបំផុត នៅលើពិភពលោក បានចូលរួម​ លេនងោ នៅ Bianconeri បន្ទាប់ពីចាកចេញពីក្លិបបិសាចក្រហម នៅក្នុងឆ្នាំ ២០១២ ហើយក៏បានក្លាយជា​កីឡាករ​ដ៏សំខាន់ម្នាក់របស់ Juventus និង​ធ្វើ​ឲ្យក្លិប​ធំៗ​មួយចំនួន ទាំងនៅអង់គ្លេស និងអឺរ៉ុប កំពុងល្បួង​​ បញ្ចេញសាច់ដុំដាក់គ្នាផងដែរ​។​

របាយការណ៍ចុងក្រោយមកនេះ​បានបង្ហាញថា កីឡាករ​វ័យ ២១ ឆ្នាំ នឹង​ចាកចេញពី Turin ទៅកាន់ទឹកដី​ប្រទេសកំណើត ក្លិប PSG បន្ទាប់ពី ​រដូវកាលបាល់ទាត់ពិភពលោកបញ្ចប់ ។ តែ​ទោះជាយ៉ាងណា​មុននេះ ដែរ Paul Pogba បានឲ្យដឹងថា គាត់រីករាយ ណាស់ សម្រាប់ការ​លេងឲ្យ Juventus ហើយក៏មិនចង់ចាកចេញទៅណាដែរ​។​
កីឡាករសញ្ជាតិបារាំងរូបនេះ បានចេញមុខ​បដិសេធដោយ​ប្រាប់ដល់សារព័ត៌មាន La Stampa ថា ខ្ញុំមិនដែល គិតឬ និយយាថា ចង់ចាកចេញពី Juventus ព្រោះទីនេះជា​អនាគត់របស់ខ្ញុំ ។​កីឡាករ​រូបនេះបានចោទសួរវិញថា តើខ្ញុំទៅណាទៀត ? ខ្ញុំគឺនៅទីនេះហើយ ៕
pogba

មតិយោបល់