អាល្លឺម៉ង់៖ខ្សែបម្រើរបស់ក្លិប Borussia Dortmund កីឡាករ Marco Reus បានច្រានចោលការផ្លាស់ប្តូរទ្រនំ ទៅកាន់ក្លិបបិសាចក្រហម Manchester United ដោយសម្តែងនូវការប្តេជ្ញាចិត្ត របស់គាត់ នៅជាមួយនឹងក្លិប ក្នុងក្របខណ្ឌ Bundesliga ។
កីឡាករសញ្ជាតិអាល្លឺម៉ង់ រូបនេះ ត្រូវបានផ្សារភ្ជាប់ យ៉ាងខ្លាំង ជាមួយនឹងក្លិបបិសាចក្រហម បន្ទាប់ពីបិទរដូវកាល ហើយតំណាងរបស់ គាត់ក៏បានទៅមើល ការប្រកួត រវាងបិសាចក្រហម និង ចាបលឿង ប្រកួតកាលពីខែ មេសា កន្លងទៅនេះ ។
Marco Reus នៅរដូវកាលនេះ បានបង្ហាញស្នៀតលេងដ៏ល្អ ដោយក្នុងចំណោម ៣៩ ប្រកួត រកបាន ២១ គ្រាប់ បើទោះបីជា ក្លិប Borussia Dortmund មិនបានលើកពានក្តីដោយសង្ឈឹមនឹងបញ្ចប់នៅលេខរៀងទី ២ ។ ម្យ៉ាងវិញទៀត Marco Reus ក៏ជួយឲ្យក្លិបឈានដល់ វគ្គ ១៦ ក្រុមចុងក្រោយ ក្នុងក្របខណ្ឌ Champions League ។
អតីតម្ចាស់ពានរង្វាន់ Premier League ក្លិបបិសាចក្រហម ដោយបានផ្តល់ទឹកប្រាក់ ទិញកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ក្នុងតម្លៃ ៣៥ លាន អឺរ៉ូ ក៏ប៉ុន្តែអ្នកលេងបានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនថា ចង់នៅលេងអាល្លឺម៉ង ដោយមិនចាកចេញទៅណាឡើយ។
កីឡាករ Marco Reus បានប្រាប់ដល់ Kicker ថា “ខ្ញុំពិតជាមានជំនឿ និងមានសុវត្ថិភាព នឹងត្រូវលេងឲ្យក្រាស់ក្រែល ផងដែរ សម្រាប់រដូវកាលបន្ទាប់ គឺ ឆ្នាំ ២០១៤ – ២០១៥” ៕
មតិយោបល់