ភ្នំពេញ៖ ការពីព្រឹកថ្ងៃទី12 ខែឧសភា ឆ្នាំ2014 បុគ្គលិកក្រុមហ៊ុនឈេហ្វរ៉ុន(ក្រុមហ៊ុនប្រេងឥន្ទះកាទិច)បាននាំគ្នាឈប់ធ្វើការដើម្បីធ្វើកូដកម្មទាមទារអោយក្រុមហ៊ុនដំម្លើងប្រាក់ឈ្នួលអោយពួកគាត់ទាំងអស់គ្នា បើតាមប្រភពព៌តមានពីបុគ្កលិកកាលទិចសង្កាត់ជ្រោយចង្វាខណ្ឌឬស្សីកែវម្នាក់បានអោយដឹងថា៖ មូលហេតុដែលពួកគាត់
ទាំងអស់គ្នាបាននាំគ្នាធ្វើកូដកម្ម ថ្ងៃនេះគឺទាមទារអោយក្រុមហ៊ុនដោះស្រាយគោលការណ៍អោយពួកគាត់ចំនួន3ចំណុច ទី1.គឺសូមអោយក្រុមហ៊ុនដំម្លើងប្រាក់ខែអោយពួកគាត់ចំនួន160ដុល្លារ ទី2.គឺសូមអោយក្រុមហ៊ុនផ្ដល់ប្រាក់ខែទី13ជូនពួកគាត់ដូចលើកមុន និងទី3. គឺសូមអោយក្រុមហ៊ុនធ្វើពិធីជប់លៀងជូនបុគ្គលិកទាំងអស់នៅរៀងរាល់ដំណាច់ឆ្នាំ។
មកទល់ពេលនេះគេពុំទាន់ឃើញស្ថាប័ណ្ណពាក់ព័ន្ធណាមួយចុះមកដោះស្រាយនៅឡើយទេ។ បុគ្គលិកទាំងអស់និងបន្តធ្វើកូដកម្មរហូតមានដំណោះស្រាយ។ គួរបញ្ចាក់ផងដែលថា៖ កន្លងថ្មីៗនេះក្រុមហ៊ុនឈេហ្វរ៉ុន បានដំម្លើងប្រាក់ខែដល់បុគ្គលិកជាប្រាក់ខែគោលពី90ដុល្លរមក110ដុល្លារម្ដងរួចមកហើយប៉ុន្តែដោយសារការចំណាយរបស់បុគ្គលិកមិនគ្រប់គ្រាន់ជាមួយនិងប្រាក់ខែទើបពួកគាត់បាននាំគ្នាកូដកម្មពេញទីក្រុងភ្នំពេញដើម្បីទាមទារប្រាក់ខែ 160 ដុល្លាជាប្រាក់ខែគោលនិងទាបបំផុត៕
មតិយោបល់