ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធដែលមានគ្នា ២នាក់ បានជិះម៉ូតូស៊េរីទំនើបមួយគ្រឿង មកធ្វើសកម្មភាព ដកកាំភ្លើងខ្លី ភ្ជង់យុវជនម្នាក់ ប្លន់យកម៉ូតូម៉ាកសេ ១២៥ ស៊េរី ២០១០ មួយគ្រឿងបានសម្រេច នៅចំណុចមុខ ភោជនីយ៍ដ្ឋានបង្កងមាស តាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌចំការមន កាលពីវេលាម៉ោង ២៣ នឹង ៣០ នាទីយប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៤ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាយុវជនរងគ្រោះដែលត្រូវក្រុមចោរប្លន់ភ្ជង់ក្បាលខាងលើមានឈ្មោះ ឈួន សុភ័ក្រ ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែកម៉ូតូដែល ក្រុមចោរប្លន់យកទៅបាត់វិញ ម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE 6541 ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះបានជិះម៉ូតូសេ ១២៥ មកឈប់នៅត្រង់ចំណុចងងឹត មុខភោជនីយ៍ដ្ឋានបង្កមាស បំណងចាំយកនារីបម្រើការផ្លូវភេទ ទៅដេក ប៉ុន្តែ ពេលកំពុងអង្គុយលើម៉ូតូតាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្រាប់តែលេចមុខជនសង្ស័យចំនួន ២នាក់ ស្លៀកពាក់ស៊ី វិល ប្រដាប់ដោយកាំភ្លើងខ្លីមួយ
ដើម មកឈប់ក្បែរជនរងគ្រោះហើយបានប្រតាយប្រតប់ដំណ្តើរយកម៉ូតូពី យុវជនឈ្មោះ ឈួន សុភ័ក្រ ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យទើបជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បាន ដកកាំភ្លើងខ្លីមួយដើមពីចង្កេះភ្ជង់ក្បាលជនរងគ្រោះ នឹងគំរាមមិនឲ្យស្រែក ព្រមទាំងសម្លុតឲ្យប្រគល់ម៉ូតូទៅ ឲ្យពួកគេបើកពុំដូច្នោះ រូបគេនឹងបាញ់សម្លាប់ចោល ។
ដោយសារលឺការគំរាមបែបនេះជនរងគ្រោះក៏សម្រេច ប្រគល់ម៉ូតូទៅឲ្យលោកចោរតែម្តងទៅ។ ប្រភពដដែលបន្តថា ក្រោយប្លន់បានម៉ូតូហើយនោះពួកជនល្មើស បាននាំគ្នាជិះម៉ូតូម្នាក់មួយគ្រឿងគេចខ្លួនបាត់ស្រមោលភ្លាមៗ។ គួរបញ្ជក់ថាក្រោយកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ ដោយបានទូរស័ព្ទប្រាប់បងប្អូន ឲ្យជួយអន្តរាគមន៍ដើរសួនតាមកន្លែង
បញ្ចាំម៉ូតូ គ្រប់ទីកន្លែង លុះដល់ម៉ោង ១នឹង ៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៤ ទើបជនរងគ្រោះសម្រេចទូរស័ព្ទរាយការណ៍ប្តឹងសមត្ថកិច្ចពាក់ព័ន្ធ នឹងករណីដែលក្រុមជនល្មើសធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូរបស់រូបគេ៕
មតិយោបល់