អង់គ្លេស៖ការបង្ហាញខ្លួនដឹកនាំក្រុមទី ១០០១ ប្រកួត កាលពីរាត្រីទៀបភ្លឺយប់មិញរបស់ Arsène Wenger បានត្រឹមតែស្មើ ២-២ ជាមួយនឹងក្លិបកៀកនិងបាតតារាង Swansea តែប៉ុណ្ណោះ នៅពហុកីឡដ្ឋានខ្លួន នោះ ។
កីឡាករ Wilfried Bony បានស្វែងរកគ្រាប់បាល់ជូនក្លិប Swansea នៅនាទី ១១ ដោយការតែតបំប៉ោងសំណាញ់ខណៈ មិត្តរួមក្រុម Neil Taylor បានស៊ុតបំប៉ោងចូលតំបន់គ្រោះថ្នាក់ ។
ក៏ប៉ុន្តែសម្រាប់ម្ចាស់ផ្ទះកាំភ្លើងធំ ក៏បានសងវិញផងដែរ ដោយការពែនយ៉ាងស្អាត ដើម្បីបំបែកពងមាន់របស់ Podolski នៅនាទី ៧៣ និង Giroud នៅនាទី ៦៤ ដោយធ្វើឲ្យកាំភ្លើងធំ នាំមុខវិញម្តងដោយលទ្ធផល ២-១ ។ ជាមួយនឹងលទ្ធផលបណ្តោះអាសន្ននេះ បានធ្វើឲ្យ Arsène Wenger រំពឹងបាន ៣ពិន្ទុបន្ថែមទៀត ក៏ប៉ុន្តែផ្ទុយស្រឡះ ជាអកុសល្យ កីឡាករ Flamini អចេតនា ធ្វើឲ្យបាល់ចូលទីរបស់ខ្លួន ឬ អនហ្គោលនៅនាទី ៩០ ខណៈដែលប្រទាញ់ប្រឡង់ជាមួយនឹងខ្សែប្រយុទ្ធ Swansea នោះ ។
សូមបញ្ជាក់ថា លទ្ធផលស្មើ ២-២ បានធ្វើឲ្យកាំភ្លើងធំ រំកិលខ្លួន ធ្លាក់មកកាន់លេខរៀងទី ៤ នៃតារាង ដោយមាន ៦៣ ពិន្ទុ ក្នុងចំណោម ៣១ ប្រកួត ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់