ព័ត៌មានជាតិ

ការសន្និដ្ឋាន​មិន​ច្បាស់ លាស់ ជុំវិញ​សំនួរ គួរ​បន្ត ឬ ឈប់​ឡើង​សង្វៀន របស់​អ្នក​ប្រដាល់​វ៉ន វីវ៉ា

​បន្ទាប់​ពី លើ​គណនី​ហ្វេ​សប៊ុក​របស់ វ៉ន វីវ៉ា បានសរសេរថា “​បង‌ប្អូន‌​ខ្ញ‌ុំ​មាន‌​សំនួរ‌​មួយ‌‌​ចង‌់​សួរ‌ ត‌ើ​ចង‌់ឲ្យ‌​ខ្ញ‌ុំ​ឈប‌់​ប្រកួត‌ ឬ‌​ន‌ៅ​បន្ត‌​ប្រកួ​តទៀត ”? សំនួរ​នេះ បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ដែល​ជា អ្នកតាមដាន វិស័យ កីឡា មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​
​ជុំវិញ សំនួរ តែ​គ្មាន​ចម្លើយ​ពី​ម្ចាស់​ដើម​នេះ ធ្វើឲ្យ​មាន​ការសន្និដ្ឋាន មិន​ច្បាស់ លាស់​ពី​សំណាក់​អ្នកគាំទ្រ ដោយ​ក្នុង​នោះ​មាន​ខ្លឹមសារ​សំខាន់ៗ ដោយ​សំអាង​ទៅលើ​ហេតុផល​ដូចខាងក្រោម​នេះ​៖
១. អ្នក​ប្រដាល់ របស់​កម្ពុជា មាន​តម្លៃ​ខ្លួន​ប្រកួត​ម្តងៗ ធូរ​ថ្លៃ​ជាង​ប្រទេស​ជិតខាង ។​
២. បើ​ទោះបីជា​ខ្លួន មាន​ភាពល្បីល្បាញ និង​ជា​ម្ចាស់​ខ្សែក្រវ៉ាត់ ISKA រួម​ទាំង​ខ្សែក្រវ៉ាត់​ផ្សេងៗ​ទៀត ក៏ដោយ តែ​កម្រៃ​ដែល​បានមកពី​ការប្រកួត វា​តិច​តូច​ណាស់ ស្ទើតែ​ផ្គត់ផ្គង់​ជិវភាព​មិនរ​ស់ ។​
៣. កីឡាប្រដាល់​ល្បី​របស់ បណ្តា​ប្រទេស​ជិតខាង មួយៗ ប្រកួត​ម្តងៗ សឹង តែ​ដេក​ស៊ី មាន​វីឡា​ទំនើបៗ​រាប់​ខ្នង​តែ​កីឡាប្រដាល់​កម្ពុជា ប្រកួត​ម្តង បើ​ចង់​ដេក​ស៊ី វា​គ្មាន​អី ស៊ី ។​
៤. យក​កីឡាករ​ល្បីល្បាញ ថ្នាក់ជាតិ មក​វាយ​ជាមួយនឹង ជ្រូក ធាត់​របស់​ថៃ និង​កីឡាករ​សញ្ជាតិ​ផ្សេងៗ​ដោយ​មាន​ក្បាច់គុណ​អន់ៗ ដែល​មិនមែន​ជា​កីឡាករ​ល្បីល្បាញ ក្នុង​ប្រទេស​គេ ។​
៥. ការ​មិន​យកចិត្តទុកដាក់ និង​មិន​ឲ្យ​តម្លៃ​ខ្លួន លើ​កីឡាករ ជាមួយនឹង​ស្ថាប័ន ដែល​ពាក់​ព័ទ្ធ ជាពិសេស រដ្ឋាភិបាល​តែ​ម្តង ។​

​ជាមួយនឹង​ការសន្និដ្ឋាន​នេះ វា​ស្ទើរតែ​ត្រឹមត្រូវ ទៅហើយ ព្រោះថា​កន្លង​មក អ្នក​មាន​សមត្ថភាព ជាច្រើន ក្នុង​វិស័យ កីឡា បែរជា​មិន​ទទួលបាន នូវ​អ្វី​ដែល​ពួកគេ​សម​នឹង​ទទួលបាន ដោយសារ​តែ​សំបុត្រ​ក្រោម​តុ ច្រើនពេក និង​ធ្វើឲ្យ វិស័យ​កីឡា សឹងតែ​គ្មាន​មុខ​លើ​ឆាក​អន្តរជាតិ ។
​អ្វី​ដែល​កាន់តែ​ច្បាស់​ជាង​នេះ ទៅ​ទៀត​ចំពោះ​ការ​ហេតុផល​ក្រោយខ្នង​នៃ​ការឈប់ របស់ វ៉ន វីវ៉ា ខណៈ​ដែល​គេ​ឃើញ​ឃ្លា​មួយទៀត​សរសេរថា “​អ្នក​ប្រដាល‌់​ចង‌់​បាន‌​តម្ល‌ៃ​ខ្លួន‌ ត‌ែ​តម្ល‌ៃ​ខ្លួន‌​ទាប​ន‌ៅ​បន្ត‌​ធ្វ‌ើ​អ្វ‌ី ខ្ញ‌ុំ​ស្រលាញ‌់​កម្ពុជ‌ា ហើយ‌​ខ្ញ‌ុំ​ស្រលាញ‌់គុណ‌​ខ្មែរ‌‌ ប្រដាល‌់​សេរី​” ។ នេះ​វា​កាន់តែ​ស​បញ្ជាក់ថា ហេតុផល​តែមួយគត់​របស់ វ៉ន វីវ៉ា គឺ​ដោយសារតែ​តម្លៃ​ខ្លួន មិន​សម​នឹង​កេរ្តិ៍ឈ្មោះ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា វ៉ន វីវ៉ា ទើប​ផ្ដួល​កីឡាករ ជើង​ខ្លាំង​ថៃ Lamphum Sor Kamsing ឲ្យ​សន្លប់​ស្អាត ត្រឹម​ទឹក​ទី​២ កាលពី​ចុង​សប្ដាហ៍​មុន ហើយ​ទទួលបាន​ការរិះគន់​ពី​អ្នកលេង​បណ្តាញ​ហ្វេ​ស​ប៊ុកមិន​តិច​នោះ​ទេ ដោយ​គេ​គិតថា យក​កីឡាករ​ល្បីល្បាញ​ថ្នាក់ជាតិ វ៉ន វីវ៉ា មក​វាយ​ជាមួយនឹង​ជ្រូក​ធា​ត់របស់​ថៃ​វា​មិន​សម ៕​
Vorn Viva

មតិយោបល់