ព័ត៌មានជាតិ

ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បង្ហាញមុខ​​បុគ្គល​ដែល​ មិន​គោរព​តាម​វិធានការ​រដ្ឋបាល​ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ នៃ​ជំងឺ​កូ​វី​ដ​-១៩

កំពង់ធំ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែ​ មេ​សា​ ឆ្នាំ​២០២១​ លោក​ឧត្តមសេនីយ៍ទោ​ ម៉ែ​ន​ លី​ ស្នងការ​នគរបាល​ខេត្ត​​កំពង់ធំ​ បាន​បង្ហាញមុខ​បុគ្គល​មួយ​ក្រុម​ដែល​មិន​គោរព​តាម​វិធានការ​រដ្ឋបាល​ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​​នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​ជំងឺឆ្លង​កាច​សាហាវ​ ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ម៉ែ​ន​ លី​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បាន​ឃ្លី​ប​​វី​ដេ​អូ​ បង្ហោះ​ពី​សកម្មភាព​ការ​ជួបជុំ​ប្រមូលផ្ដុំ​ផឹកស៊ី​តាម​រយ​:​បណ្ដាញ​សង្គម​(Tik​ Tok)​ ពី​ម្ចាស់​​គណនី​ឈ្មោះ​ អី​ សំ​ស្គ​ល​ផង​ នា​ថ្ងៃ​ទី​១៧​ ខែ​ មេ​សា​ ឆ្នាំ​២០២១​ ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​ និង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​គន្ធរ​ បាន​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​ ជា​លទ្ធផល​ ព្រឹក​ថ្ងៃ​ទី​ ១៨​​ខែ​ មេ​សា​ ឆ្នាំ​២០២១​ សមត្ថកិច្ច​យើង​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៩​ នាក់​ ស្រី​ ចំនួន​ ០១​ នាក់​ ៖

១.​ឈ្មោះ​ វ៉ា​ន​ វី​ន​ ភេទ​ ប្រុស​ អាយុ​២៩​ ឆ្នាំ​ មុខរបរ​ ធ្វើស្រែ​ នៅ​ភូមិ​ អូរ​គន្ធរ​ត្បូង​ សង្កាត់​ អូរ​គន្ធរ​ ក្រុង​ ស្ទឹង​សែន​ ខេត្តកំពង់ធំ​ (​ម្ចាស់​គណនី​ Tik​ Tok)​ ។​

២.​ឈ្មោះ​ តន​ ពេញ​ ភេទ​ ប្រុស​ អាយុ​ ២៧​ឆ្នាំ​ នៅ​ភូមិ​ អូរ​គន្ធរ​ត្បូង​ សង្កាត់​ អូរ​គន្ធរ​ ក្រុង​ ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ។​

៣.​ឈ្មោះ​ អោម​ សា​វឿ​ន​ ភេទ​ ប្រុស​ អាយុ​ ៣៦​ ឆ្នាំ​ នៅ​ភូមិ​ អូរ​គន្ធរ​ត្បូង​ សង្កាត់​ អូរ​គន្ធរ​ ក្រុង​ ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ។​

៤.​ឈ្មោះ​ ម៉េ​ង​ ចំរើន​ ភេទ​ ប្រុស​ អាយុ​ ២៦​ឆ្នាំ​ នៅ​ភូមិ​ អូរ​គន្ធរ​ត្បូង​ សង្កាត់​ អូរ​គន្ធរ​ ក្រុង​ ស្ទឹង​សែន​​ខេត្តកំពង់ធំ​ ។​

៥.​ឈ្មោះ​ សាន​ មិ​នា​ ភេទ​ ប្រុស​ អាយុ​២០​ ឆ្នាំ​ នៅ​ភូមិ​ អូរ​គន្ធរ​ត្បូង​ សង្កាត់​ អូរ​គន្ធរ​ ក្រុង​ ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ។​

៦.​ឈ្មោះ​ ស៊ន​ តុលា​ ភេទ​ ប្រុស​ អាយុ​ ២៣​ ឆ្នាំ​ នៅ​ភូមិ​ អូរ​គន្ធរ​ត្បូង​ សង្កាត់​ អូរ​គន្ធរ​ ក្រុង​ ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ។​

៧.​ឈ្មោះ​ មាស​ ស្រី​វី​ ភេទ​ ស្រី​ អាយុ​ ១៧​ ឆ្នាំ​ នៅ​ភូមិ​ ព្រៃ​តា​ហ៊ូ​ សង្កាត់​ ព្រៃ​តា​ហ៊ូ​ ក្រុង​ ស្ទឹង​សែន​ ខេត្តកំពង់ធំ​។​

៨.​ឈ្មោះ​ ថូ​ ភា​និ​ត​ ភេទ​ ប្រុស​ អាយុ​ ២០​ឆ្នាំ​ នៅ​ភូមិ​ កោះ​ក្រប​បាយ​ សង្កាត់​ កំពង់​គោ​ ស្រុក​ កំពង់ស្វាយ​ ខេត្តកំពង់ធំ​ ។​

៩.​ឈ្មោះ​ វុ​ធ​ គា​ ភេទ​ ប្រុស​ អាយុ​ ២០​ឆ្នាំ​ នៅ​ភូមិ​ កោះ​ក្រប​បាយ​ សង្កាត់​ កំពង់​គោ​ ស្រុក​ កំពង់ស្វាយ​ ខេត្តកំពង់ធំ​ ។​

​ករណី​នេះ​ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ កំពុង​កសាង​នីតិវិធី​ ដោយ​អនុវត្ត​យ៉ាង​តាម​ប្រកាស​អន្តរក្រសួង​លេខ​:​ ១០៤៥​ ប្រ​.​ក​ ស្ដី​ពី​ការ​ពិន័យ​អន្តរការណ៍​ ចំពោះ​បុគ្គល​ដែល​ មិន​គោរព​តាម​វិធានការ​រដ្ឋបាល​ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​ជំងឺឆ្លង​កាច​សាហាវ​ ប្រកបដោយ​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​ ។​

​លោកស្នងការ​នគរបាល​ខេត្ត​ បាន​អំពាវនាវ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សូម​បន្ត​យកចិត្តទុកដាក់​គោរព​ អនុវត្ត​
​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សេចក្តីណែនាំ​ របស់​​ក្រសួងសុខាភិបាល​ ស្ដី​ពី​វិធានការ​បង្ការ​ ទប់ស្កាត់​ ការ​រីក​រាលដាល​ នៃ​ជម្ងឺ​ COVID-19​ ដើម្បីចៀស​ផុត​​ការ​ឆ្លង​រាលដាល​ នៃ​ជំងឺ​កូ​វី​ដ​-១៩​ ៕

 

មតិយោបល់