ព័ត៌មានជាតិ

ប៉ូលិស​តួ​ក​គី​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដាក់ក្រុម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ក្នុង​ហេតុការណ៍​ផ្ទុះ​អណ្ដូងរ៉ែ​

​ប៉ូលិស​នៃ​ប្រទេស​តួ​ក​គី​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាំភ្លើង​បាញ់​ទឹក​ដាក់​ក្រុមអ្នកតវ៉ា​រាប់ពាន់​នាក់​នៅក្នុង​ភាគ​ខាងកើត​នៃ​ទីក្រុង​សូ​ម៉ា ដែល​ជា​កន្លែង​ផ្ទុះ​អណ្ដូងរ៉ែ​កាលពី​ថ្ងៃ​អង្គារ និង​បាន​សម្លាប់​មនុស្ស​ជាង ៣០០ នាក់​។​

​ក្រុមអ្នកតវ៉ា​បាន​នាំគ្នា​ស្រែ និង​កាន់​ផ្ទាំង​ពាក្យស្លោក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​បណ្ដោយ​ឲ្យ​កម្មករ​អណ្ដូ​ង​រ៉ែ​ស្លាប់​រហូតដល់​ជាង ៣០០​នាក់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​។ ការតវ៉ា​នេះ​បាន​កើតមានឡើង​ក្រោយពេល​ដែល​មាន​សន្និសីទ​សារព័ត៌មាន​មួយ​បដិសេធ​ពី​ការ​ធ្វេស​ប្រហែល​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ក្នុង​ហេតុការណ៍​ផ្ទុះ​អណ្ដូងរ៉ែ​។​

​មាន​ការប្រមូលផ្តុំ​គ្នា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស​តួ​ក​គី នៅក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ ជាង​អ្វីដែល​បាន​ក្លាយទៅជា​គ្រោះមហន្តរាយ​អណ្តូងរ៉ែ​ដ៏​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​របស់​ប្រទេស​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​មកដល់ពេលនេះ នៅ​មាន​មនុស្ស​បាត់​ខ្លួន​ចំនួន ១៨​នាក់ ជួយសង្គ្រោះ​បាន ៣៦៣​នាក់ របួស ១២២​នាក់ និង​ស្លាប់ ៣០០​នាក់​៕
Tukish_01
https://i1272.photobucket.com/albums/y389/domneng/turkish_mine_disaster_zps59225263.jpg
https://i1272.photobucket.com/albums/y389/domneng/turkey_mine_plan_zps6c82b4eb.gif

មតិយោបល់