ព័ត៌មានជាតិ

ការលក់​រថយន្ត​នៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប កើនឡើង ៤,៦% កាលពី​ខែ​មេសា​

​ការលក់​រថយន្ត​នៅក្នុង​តំបន់​សហភាព​អឺរ៉ុប (EU) បាន​កើនឡើង ៤,៦​ភាគរយ កាលពី​ខែ​មេសា បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​។ នេះ​បើ​យោងតាម​របាយការណ៍​បង្ហាញ​។​

​សមាគម​រោងចក្រ​ផលិត​រថយន្ត​នៅ​ក្នុង​តំបន់​អឺរ៉ុប (ACEA) បានឲ្យដឹង​ថា​តម្រូវកា​រ​រថយន្ត​ថ្មី នៅក្នុង​សហភាព​អឺរ៉ុប បាន​កើនឡើង​នៅ​ក្នុង​លេខ​រៀង​ទី​៨​នៃ​ជួរ​ដេក​ក្នុង​មួយខែ​។ ក្រុមអ្នកវិភាគ​បាន​លើកឡើង​ថា​ការកើនឡើង​នេះ​ដោយសារតែ​មាន​ការបញ្ចុះ​តម្លៃ ការលើកទឹកចិត្ត​ពី​រដ្ឋាភិបាល និង​ការលក់​ទៅ​កាន់​ទីផ្សារ​ជិតខាង ក្នុងនោះ​ទី​ផ្សារ​ដែល​ខ្លាំង​ជាង​គេ​បំផុត​គឺ​ប្រទេស​អេ​ស្ប៉ា​ញ ដែល​មាន​កំណើន​រហូត​ដល់​ទៅ ២៨,៧​ភាគរយ ដែល​បាន​ជួយ​ទប់ស្កាត់​ការធ្លាក់​ចុះ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​អាល្លឺម៉ង់ ៣,៦​ភាគរយ​។

​ប្រទេស​អ៊ីតាលី ក៏​បាន​កើនឡើង ១,៩​ភាគរយ​ផង​ដែរ ខណៈ​ដែល​បារាំង​កើនឡើង ៥,៨​ភាគរយ និង​ចក្រភព​អង់គ្លេស​បាន​កើនឡើង ៨,២​ភាគរយ​៕​
car-eu

មតិយោបល់