អង់គ្លេស៖ ប្រភពរបស់ ESPN បានចុះផ្សាយកាលពីល្ងាចថ្ងៃទី ១៦ ខែ ឧសភានេះ ឲ្យដឹងថា ក្លិប មេឃខៀវ Manchester City ត្រូវបានពិន័យ ទឹកប្រាក់ ៤៩ លានផោន និង អាចដាក់ឈ្មោះតែកីឡាករ ២១ នាក់ តែប៉ុណ្ណោះ សម្រាប់លេងក្នុងក្របខណ្ឌ Champions League នៅរដូវក្រោយ បន្ទាប់ពី មិនអនុវត្តន៍ច្បាប់ដោយយុត្តិធម៌ និងហិរញ្ញវត្ថុរបស់ UEFA ។
ក្នុងនោះដែរ ក្លិបមេឃខៀវ ក៏ត្រូវបាន ហាមឃាត់ ពីការចំណាយ បន្ថែមលើការផ្ទេរ ផ្លាស់ប្តូរ ថ្លៃសេវាកម្មផ្ទេរចូលណាមួយ និងមិនឲ្យបង្កើនប្រាក់ឈ្នួល។
ក្នុងនោះមិនត្រឹមតែមាន Man City តែមួយនោះឡើយ ក៏ប៉ុន្តែ Paris St-Germain ក៏បានដាក់ទណ្ឌម្ម ដោយ UEFA នៅក្នុងរបៀបដូចគ្នានេះដែរ។
ឆ្លើយតប ជាមួយនឹង UEFA ខាង Man City បានឲ្យដឹងថា “ពួកគេនឹងមិនបំបែកធនាគារក្នុងការផ្លាស់ប្តូរឡើយ នៅរដូវកាលខាងមុខ ហើយវិកយប័ត្ររំពឹងថានឹងទាបជាង “។ក្លិបមេឃខៀវក៏បានជឿជាក់ថា ខ្លួនបានគោរពតាមបទបញ្ញាត្តិ របស់ FFP និងបញ្ហាផ្សេងៗទៀតទាំងអស់។
គួរបញ្ជាក់ផងដែរថា ក្លិបដែលប្រព្រឹត្តិបទល្មើស លើករណីហិរញ្ញវត្ថុ មាន ក្លិប Zenit St Petersburg , Rubin Kazan , Anzhi Makhachkala , ក្លិប Galatasaray , Bursaspor , Levski Sofia និង Trabzonspor ។
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/750_zpsd93ae37a.jpg
មតិយោបល់