កំពង់ធំ៖ករណី បោកគ្រាប់បែកមួយគ្រាប់ ១ គ្រាប់ ចូលផ្ទះលោក សាយ ណូរ៉ា ជាព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្ត កំពង់ធំ បានការភ្ញាក់ផ្អើលពេញក្រុងស្ទឹង សែន វេលាម៉ោង ៨ និង ១០ នាទីថ្ងៃទី ១៧ ខែ ឧសភា នេះ។
ករណីបោកគ្រាប់បែកចូលទៅក្នុងផ្ទះពីជនមិនស្គាល់មុខ បានផ្ទុះលាន់ដូចគេហែកមេឃ និងបំណែកអំបែងគ្រាប់ ប៉ះនិងជញ្ជាំងឡើងសុះ តែ សំណាងល្អ មិនបង្កឲ្យនរណាគ្រោះថ្នាក់ ខណៈម្ចាស់ផ្ទះខាងលើ បានធ្វើដំណើរ មករាជធានីភ្នំពេញ។
ករណីបោកគ្រាប់បែកនេះដែរ ត្រូវបាន គេសន្និដ្ឋានថា ជាករណីគំនុំ និងគំរាមលើ លោក សាយ ណូរ៉ា ដែលជា ជាព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្ត កំពង់ធំថ្មី ទើបផ្លាស់មកពីខេត្តព្រៃវែង បានអនុវត្តច្បាប់កសាងស្នាដៃជាច្រើន ដោយបង្ក្រាបការជួយដូរឈើគ្រប់ករណី ជាពិសេស ករណីឈើគ្រញូង តែម្តង និងចាប់ជនសង្ស័យដាក់ពន្ធនាគារ ចំនួន ១០ នាក់ ។ សកម្មភាពនេះបានធ្វើឲ្យថ្នាក់ដឹកនាំ ខាងលើ ញញឹមមិនឈប់ ដែលលោកហានតទល់នឹងអំពើជួញដូរឈើខុសច្បាប់នានា ក៏ប៉ុន្តែវាជាសកម្មភាពដែល ឈ្មួញកម្លាំងប្រដាប់អាវុធ មិនពេញចិត្ត ៕
មតិយោបល់