ព័ត៌មានជាតិ

ចរិក​ថោក​ស្ត្រី​ខ្មែរ​មួយចំនួន​តូច ធ្វើឲ្យ​ស្ត្រី​ដទៃ​ទៀត​ស្អុយ​

​សុភាសិត​មួយ​ពោលថា “​ប្រុស​សង្ហារ​ដោយសារ​វិជ្ជា ស្រី​ស្រស់​សោភា​ដោយសារ​ចរិយា​” ឬ ទាក់ទង​នឹង​សុភាសិត​មួយទៀត​ពោលថា “​ស្រី​ស​ល្អ ដូច​ចាន មាយា​ទ​មិន​បាន​ដូច​ឆ្កែ​ក្រោមផ្ទះ​” វា​ពិតជា​រឿង​ត្រឹមត្រូវ​ណាស់​សម្រាប់​សុភាសិត​ទាំងពីរ​នេះ ដើម្បី​ឆ្លុះបញ្ចាំង​ចរិក​ស្ត្រីខ្មែរ និង យុវ​នាទី​ខ្មែរ នាពេល​បច្ចុប្បន្ន​។​

​គេ​ថា “​ត្រី​មួយ​កន្ទ្រ​ក់ បើ​ស្អុយ​មួយ គឺ​ស្អុយ​ទាំងអស់ ” ជាក់ស្តែង វីដេអូ​ឃ្លិប​មួយ ដែល​បង្ហាញ​ពី​ការផឹកស៊ី រាំ​វក់វី បង្ហាញ​គល់ និង​ចុង​សុដន់​របស់​ស្ត្រី​ខ្មែរ នៅក្នុង​ក្លិប​រាត្រី មួយកន្លែង វា​បាន​ឆ្លុះ​បញ្ជាំង​ឲ្យឃើញ ថា​ប៉ះពាល់​ដល់​សីលធម៌​សង្គម ខណៈ​ដែល​នាងៗ ២ នាក់ នេះ ធ្វើ​ដូច្នោះ ។ សកម្មភាព​ផឹក ស៊ី បង្ហាញ​គល់ និង​ចុង​សុដន់ ខណៈ​ដែល​ស្លៀកពាក់​ខោអាវ ទំនង​ដូចជា​អត់​ស្លៀក នេះ វា​ធ្វើឲ្យ​ជះឥទ្ធិពល ដល់​ស្ត្រី​ផ្សេងទៀត ដែល​មាន​ចរិក​មាយា​ត្រឹមត្រូវ និង​ទង្គិច​វប្បធម៌​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ។​

​ស្ត្រី​ពីរ​ដួង​ខាងលើនេះ​ប្រហែលជា​យល់​ឃើញ​ថា “​សម័យ​នេះ​ទៅ​ហើយ អញចង់​អត់​ស្លៀកពាក់ ឬ​បង្ហាញ​សុដន់​ក៏​មិន​ទើសក្បាល​នរណា​ដែរ មើល​ទៅ​នោះ ?” ។ នេះ​វា​ជា​រឿង​បុគ្គល​មែនពិត ក៏​ប៉ុន្តែ​ប្រទេស​មាន​ច្បាប់​របស់​ប្រទេស មាន​ទំនៀម​ទំលាប់​របស់​ប្រទេស និង​ជា​ពូជពង្ស​ខ្មែរ​ដ៏​ថ្លៃថ្នូរ​បំផុត​ក្នុង​តំបន់​អាស៊ី ដោយ​មិន​អាច​ធ្វើ​តែ​ផ្តេស​តែ​ផ្តាស់ ទៅ​តាម​អំពើ​ចិត្ត​នោះឡើយ ដែល​ធ្វើឲ្យ​ស្ត្រីៗ ដែល​ប្រកាន់​ទំនៀម​ទំលាប់ ខឹងសម្បារ និង​ប៉ះពាល់​ដល់​កិត្តិយស​ដល់​ស្ត្រី​ទូទាំង​ប្រទេស​ផង​ដែរ​។​
​តើ​ការធ្លាក់ចុះ​វប្បធម៌​សង្គម និង​ចរិយា​ស្ត្រី​ខ្មែរ​មួយចំនួន បណ្តាលមកពី​ប្រទេស​កំពុងអភិវឌ្ឍន៍ ឬ រដ្ឋាភិបាល​មិន​រឹតបន្តឹង ?
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ៖​

2014-05-19_131316

មតិយោបល់