ភ្នំពេញ ៖ មនុស្សមួយក្រុមមានស្រីមានប្រុសដែលគេដឹងថាជាក្រុមគ្រួសារមួយ បានចូលទៅផឹកស៊ីឡូឡាក្នុងម៉ាតមួយកន្លែង ហើយត្រូវបានអ្នកគិតលុយទៅប្រាប់ថាកុំឱ្យឡូឡាខ្លាំងពេកពេលផឹកស៊ី ខ្លាចភ្ញៀវគេធុញគេចេញពីហាងអស់។
ដោយខឹងសម្បារនិងពាក្យសម្តីបុរសអ្នកគិតលុយបានធ្វើឱ្យក្រុមគ្រួសារមួយនេះបញ្ឆេះកំហឹងពាក្យសម្តីជាមួយបុគ្គលិកក្នុងហាងរួមទាំងសន្តិសុខ និងកងរាជអាវុធហត្ថ ដែលបង្កឱ្យមានការភ្ញាក់ទាំងយប់។
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ឧសភា ២០១៤ នៅចំណុចស្ថានីយ៍ប្រេងឥន្ថនះតេលាជាប់និងវិទ្យាល័យផ្សារដើមថ្កូវ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្រុមគ្រួសារមួយគ្រួសារ មានស្រីមានប្រុសបាននាំគ្នាចូលមកផឹកស៊ី ក្នុងម៉ាតដែលស្ថិតនៅក្នុងស្ថានីយ៍ប្រេងឥន្ថនះតេលាដោយនិយាយឡូឡារំខានដល់អ្នកដ៏ទៃ ឃើញដូច្នេះបុរសអ្នកគិតលុយក្នុងហាង បានទៅប្រាប់ក្រុមគ្រួសារមួយនេះកុំឱ្យផឹកស៊ីឡូឡាខ្លាចផ្អើលភ្ញៀវចេញអស់ និងបាននិយាយថា បើផឹកឡូឡាចឹងមិនបាច់ផឹកទេទៅផ្ទះទៅ ។
គ្រាន់តែឮពាក្យសម្តីបុរសអ្នកគិតលុយភ្លាមគេឃើញក្រុមគ្រួសារមួយនេះចេញពីក្នុងម៉ាតចេញមកខាងក្រៅនិងឈ្លោះទាស់ទែងជេរទៅលើក្រុមសន្តិសុខទៀតផងពេលនោះខាងហាងបានទូរសព្ទ័ហៅកងរាជអាវុធហត្ថមកឱ្យមកត្រួតពិនិត្យនិងសម្របសម្រួលហើយក្រុមគ្រួសារនេះបានឈ្លោះជេរដោយប្រើពាក្យពេចន៏អសុរសដាក់កងរាជអាវុធហត្ថ រហូតធ្វើឱ្យមានការប្រទាញប្រទង់គ្នាទៅវិញទៅមកព្រមទាំងទូរសព្ទ័ហៅសាច់ញាត្តមកជួយអន្តរាគមន៏ផងដែរ ។
នៅពេលសាច់ញាត្តបានមកដល់ក៏បានសម្រួលគ្នាជាមួយម្ចាស់ហាងនិងកងរាជអាវុធហត្ថផងដែរ។បន្ទាប់មកភាគីទាំងអស់ក៏បានបែកផ្លូវទៅផ្ទះគ្នារៀងៗខ្លួន៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Drunk1_zps1560367c.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Drunk2_zps8b087a7d.png
មតិយោបល់