បន្ទាប់ពីការសិក្សាស្រាវជ្រាវអស់មួយរយៈកន្លងមក អ្នកវិទ្យាសាស្ត្រនៅចក្រភពអង់គ្លេសបានធ្វើការព្រមានដល់ស្ត្រីដែលឧស្សាប្រើប្រាស់ថ្នាំលាបសក់ច្រើនដងនៅក្នុងមួយឆ្នាំ។ អ្នកជំនាញកំពុងតែមានការព្រួយបារម្ភចំពោះសុខភាពអ្នកប្រើប្រាស់ ព្រោះផលិតផលទាំងនោះកំពុងតែចរាចរណ៍ទូទាំងពិភពលោក។ សារធតុគីមីដែលមាននៅក្នុងថ្នាំលាបសក់ទាំងនោះអាចជ្រាបចូលទៅតាមស្បែក សក់ ក្រោយពីប្រើបានរយៈពេលច្រើនសប្តាហ៍ ច្រើនខែ ឬច្រើនឆ្នាំកន្លងមក។ កាលពីមុនអ្នកវិទ្យាសាស្ត្របានធ្វើការព្រមានចំពោះអ្នកដែលប្រើប្រាស់ថ្នាំលាបសក់ធម្មតា ដែលមានជាប់ពាក់ព័ន្ធទៅនឹងការកើតជំងឺមហារីកសុដន់, ប្លោកនោម, ខួរក្បាល, ក្រពេញអូវែ, មហារីកឈាម…។ ទោះជាយ៉ាងណាមនុស្សមួយចំនួន ដែលប្រើប្រាស់ថ្នាំលាបសក់ច្រើន អាចធ្វើឲ្យអាឡែស៊ីស្បែកក្បាល បើធ្ងន់ធ្ងរអាចបាត់បង់ជីវិត។
បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយ បង្ហាញថាសារធាតុគីមីនៅក្នុងថ្នាំលាបសក់អាចមានប្រតិកម្មជាមួយផ្សែងបារី និងជាតិពុលផ្សេងទៀតជាផ្នែកមួយនៃសារធាតុគីមីដែលបង្កឲ្យកើតជំងឺមហារីក។ ជាង ១ ភាគ ៣ នៃស្ត្រី និង ១ ភាគ ១០ នៃបុរស ដែលបានប្រើថ្នាំលាបសក់នៅជុំវិញពិភពលោក។ អ្នកស្រាវជ្រាវបានធ្វើការពិសោធន៍យ៉ាងជាក់លាក់ថា ថ្នាំទាំងនេះអាចបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានលើសុខភាពមនុស្ស។
នៅក្នុងឆ្នាំ ២០០៩ ព័ត៌មាននេះក៏បានបោះពុម្ភផ្សាយរួចម្តងហើយ ចំពោះស្ត្រីដែលប្រើប្រាស់ថ្នាំលាបសក់ជាង ៩ ដងនៅក្នុងមួយឆ្នាំអាចមានហានិភ័យជំងឺមហារីកឈាមខ្ពស់ជាង ៦០ ភាគរយ។ រយៈពេលមួយឆ្នាំក្រោយមកគណៈកម្មការអឺរ៉ុបបានចេញនូវបញ្ជីនៃការប្រើពណ៌សក់ ២២ ប្រភេទដែលនាំឲ្យមានជំងឺមហារីកឈាមសម្រាប់ការប្រើប្រាស់រយៈពេលវែង៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14005445251_zps70d76de0.jpg
មតិយោបល់