ខណៈពេលដែលព័ត៌មាន Apple ចង់ទិញ Beats និង Google ចង់ទិញ Twitch នោះ នៅពេលនេះ ស្រាបតែធ្លាយព័ត៌មានថា Twitter កំពុងតែសម្រេចចិត្តទិញក្រុមហ៊ុន Soundcloud។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Re/Code។
Soundcloud ជាក្រុមហ៊ុនផ្ដល់សេវាកម្ម Music និង Audio Sharing ដែលបច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាព បើធៀបនឹង YouTube គឺមានលទ្ធភាព និងសមត្ថភាពដូចគ្នា ដោយតាមរបាយការណ៍បានបញ្ជាក់ថា កាលពីឆ្នាំមុនមានអ្នកប្រើប្រាស់ Soundcloud ចំនួន ២៥០លាននាក់ និងរកប្រាក់ចំណូលបាន ៦០លានដុល្លារអាមេរិក។
យោងតាមប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុន Twitter ប្រហែលជាចំណាយ ៧០០លានដុល្លារអាមេរិក ក្នុងការទិញក្រុមហ៊ុន Soundcloud ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនទាំងពីរកំពុងតែពិភាក្សាលើលក្ខខណ្ឌមួយចំនួនផ្សេងទៀត៕
មតិយោបល់