ព័ត៌មានជាតិ

រថយន្ត​ឡិច​ស៊ី​ស​RX300​បើក​បុក​ម៉ូតូ​ស្មាស​មួយ​គ្រឿង​អូស​ជាង​១០០​ម៉ែត្រ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​

​ភ្នំពេញ​៖ បុរ​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូងស្តឹង​នៅនិងកន្លែង​កើតហេតុខ​ណៈ​ដែល​រួបគេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ហើយ​ត្រូវបាន​ប្តី​ប្រពន្ធ​មួយគូ​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX300​បុក​ពេញ​ទំហឹង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២១​ខែ​ឧសភា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​លេខ​១៣០​កែង​ផ្លូវ​លេខ​១៥ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​។​

​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹ​ថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1AP-3122 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​លេខ​១៣០​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ខណៈ​មកដល់​ចំណុច​ផ្លូវកែង​ក៏​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-3735 បើកបរ​ដោយ​បុរស​ម្នាក់​រូ​ម​ដំណើរ​ជាមួយ​ប្រពន្ធ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លុវ​លេខ​១៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ប្រភព​ដដែល​បន្តថា ខណៈ​ភាគី​ទាំងពី​បើក​ដល់​ចំណុច​ផ្លូវ​កែង​ស្រាប់តែ​រថយន្ត​ឡិច​ស៊ី​ស​RX300​ជ្រុល​បុក​ចំ​ម៉ូតូ​ស្មាស​ពេញទំហឹង​បណ្ដាល​អ្នកបើក​ម៉ូតូ​រង​របួសធ្ងន់​ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់​ទាំង​ជាប់​ម៉ូតូ​ទៅ​ខាង​ក្រោម​បាន​ជាង​១០០​ម៉ែត្រ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ផ្អើល​ឆោឡោ​ឡើង​ឃាត់​រថយន្ត​បាន​ភ្លាមៗ​។​

​ ​ក្រោយពេល​កើត​ហ​តុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម រី​ឯ​ម្ចាស់​រថយន្ត​រួមទាំង​ម៉ូតូ​សតម្ថកិច្ច​បាន​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​
1

234

មតិយោបល់