បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook នៅថ្ងៃអង្គារម្សិលមិញនេះថា ខ្លួននឹងចាប់ផ្ដើមដំណើរការការផ្សព្វផ្សាយពាណិជ្ជកម្មជាវីដេអូនៅលើបណ្ដាញ Facebook ដោយនៅក្នុងនោះ វីដេអូផ្សព្វផ្សាយមានរយៈពេលត្រឹមតែ ១៥វិនាទី ហើយវា Play ដោយស្វ័យប្រវត្ត។
Facebook បានបញ្ជាក់ថា ការផ្សព្វផ្សាយពាណិជ្ជកម្មជាវីដេអូនេះ នឹងចាប់ផ្ដើមដំបូងនៅសហរដ្ឋអាមេរិក ដោយមានចាប់ពីខែធ្នូ ឆ្នាំ ២០១៤ ខាងមុខនេះ ដោយក្នុងនោះវាក៏ជាការសាកល្បងមួយក្នុងការរកប្រាក់ចំណូលថ្មីផងដែរ។
ក្រោយពីមាននៅសហរដ្ឋអាមេរិក បណ្ដាប្រទេសចំនួន ៧ផ្សេងទៀត នឹងមាននៅតាមក្រោយ ដោយក្នុងនោះរួមមាន អូស្ត្រាលី ប្រេស៊ីល កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន និងចក្រភពអង់គ្លេស។
គួរបញ្ជាក់ផងដែរថា ប្រភពចំណូលធំបំផុតរបស់ Facebook គឺការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗនៅលើបណ្ដាញមួយនេះ ដោយបច្ចុប្បន្នមានមនុស្សជាង ១,២៨ពាន់លាននាក់ប្រើប្រាស់៕
មតិយោបល់