ព័ត៌មានជាតិ

ចិន​ហាមឃាត់​ការប្រើ Windows 8 នៅក្នុង​ស្ថាប័ន​រដ្ឋាភិបាល​

​ចិន​បាន​ហាមឃាត់​ការប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Windows 8 របស់​ក្រុមហ៊ុន Microsoft សម្រាប់​កុំព្យូទ័រ​ថ្មី​នៅក្នុង​ស្ថាប័នរដ្ឋ ខណៈពេល​ដែល​ក្រុមហ៊ុន Microsoft កំពុង​តែ​ព្យាយាម​ឲ្យ​អតិថិជន​របស់​ខ្លួន​ផ្ដាស់​ប្ដូរ​ពី​ប្រព័ន្ធ​ដំណើរការ​ចាស់ មក​ប្រើ​ប្រព័ន្ធ​ដំណើរការ​ថ្មី​។​

​មជ្ឈមណ្ឌល​កណ្ដាល​របស់​រដ្ឋាភិបាល​បានឲ្យដឹងថា កុំព្យូទ័រ​លើ​តុ កុំព្យូទ័រ​យូរ​ដៃ និង Tablet ដែល​ទិញ​សម្រាប់​ស្ថាប័ន​រដ្ឋាភិបាល​គឺ​ត្រូវតែ​ប្រើ​ប្រព័ន្ធ​ដំណើរការ​ផ្សេង​។ ការសម្រេចចិត្ត​នេះ​បាន​ធ្វើឡើង​ប្រមាណ​ជា​មួយ​ខែ​មុន​នេះ ខណៈពេល​ដែល​ក្រុមហ៊ុន Microsoft បញ្ចប់​ឲ្យមាន​ការប្រើប្រាស់​ប្រព័ន្ធ​ដំណើ​រការ Windows XP ។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បាន​ចុះផ្សាយ​ថា ការហាមឃាត់​ការប្រើ​ប្រព័ន្ធ​ដំណើរការ Windows 8 នេះ​គឺ​រដ្ឋាភិបាល​មិន​ទុកចិត្ត​ប្រព័ន្ធ​ដំណើរការ Windows 8 ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព​។​
​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Microsoft បាន​និយាយថា ខ្លួន​នឹង​ពិភាក្សា​ពី​បញ្ហា​នេះ​ជាមួយ​នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​៕​
windows-8

មតិយោបល់