ម្ចាស់ជើងឯកអេស្ប៉ាញ ក្លិប Atletico Madrid បានរាយការណ៍ថា កំពុងពិភាក្សាជាមួយនឹង Paris Saint-Germain លើការបង្ហាញសក្តានុពលខ្លួន ទិញ កីឡាករ Javier Pastore ។
កីឡាករសញ្ជាតិអាហ្សង់ទីនបានធ្លាក់នៅក្រៅប្រអប់សំខាន់ របស់ Parc des Princes បន្ទាប់ពីទិញ ពីក្លិប Palermo ក្នុងឆ្នាំ ២០១១ ។
PSG ឥឡូវ ត្រូវបានគេជឿជាក់ថា កំពុងតែបើកចំហរទ្វារឲ្យ ក្លិបផ្សេងៗទិញ Javier Pastore មុនរដូវកាលទីផ្សារបិទខាងមុខ ខណៈដែលម្ចាស់ជើងឯក Ligue 1 កំពុងក្រាញននៀកកត់សម្គាល់ លើកីឡាករ ស្លាបប្រយុទ្ធ Angel Di Maria របស់ Real Madrid ។
Les Parisians បានប្រាប់អ្នកសារព័ត៌មានថា តម្លៃខ្លួន កីឡាករខ្សែបម្រើនេះ ស្ថិតនៅ ជុំវិញ ៣០ លានផោន ដែលជាតួរលេខមួយដ៏ខ្ពស់ ។
Pastore មិនមែនមានតែ ម្ចាស់ជើងឯក ក្របខណ្ឌ La Liga ចាប់អារម្មណ៍ តែប៉ុណ្ណោះទេ គឺនៅមាន ក្លិប Juventus ក៏ចាប់អារម្មណ៍លើខ្សែបម្រើរូបនេះផងដែរ៕
មតិយោបល់