ព័ត៌មានជាតិ

ទៅបង់ត្រី ជំងឺស្គន់រើឡើង បណ្តាលឲ្យលង់ទឹកស្លាប់

បន្ទាយមានជ័យៈ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុកបានឲ្យដឹងថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅវេលាម៉ោង២រសៀល នៅចំនុចភូមិកុងសៀម ឃុំណាំ តៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានករណីលង់ទឹកមួយកើតឡើង បណ្ដាលឲ្យស្លាប់បុរសម្នាក់។
លោកវរ:សេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មឿន វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកុងសៀម ឃុំណាំតៅ ស្រុកភ្នំស្រុក។

លោកវរ:សរនីយ៍ត្រី ស៊ិនដៀបបានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់បងប្អូនសាច់ញាតិបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ មឿន វ៉ាន់ មានជំងឺស្កន់ ដូច្នេះតាមការសន្និដ្ឋានជនរងគ្រោះពេលទៅបង់ត្រីប្រហែលប្រកាច់ធ្លាក់ទឹកដោយពុំមានអ្នកណាឃើញទើបលង់ទឹកបណ្ដាលឲ្យស្លាប់តែម្ដង។ បច្ចុប្បន្នសពត្រូវបានសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

photo_2016-10-05_20-09-22photo_2016-10-05_20-09-24

មតិយោបល់