ព័ត៌មានជាតិ

មនុស្ស ២៨​នាក់ បាន​ស្លាប់ និង​របួស ក្នុង​ការវាយប្រហារ​នៅ​តៃប៉ិ​

មានការ​ប្រទូស​សារាយ​មួយ​បាន​កើតឡើង​នៅលើ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​តៃប៉ិ នៅ​ថ្ងៃ​ពុធ​នេះ ដែល​បណ្ដាលឲ្យ​ស្លាប់​មនុស្ស ៣​នាក់ និង ២៥​នាក់​ផ្សេងទៀត​បាន​រងរបួស​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​គេហទំព័រ Channel News Asia នៅ​ល្ងាច​ថ្ងៃនេះ​។​

​ប៉ូលិស​បាន​និយាយថា ក្រោយពី​កើតមាន​ហេតុការណ៍​ប្រទូស​សារាយ​គ្នា​នេះ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​វ័យ ២១​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ ហើយ​នេះ​ជា​លើកដំបូង​ហើយ​ដែល​កើត​មាន​ការវាយប្រហារ​រហូតដល់​មាន​មនុស្ស​នៅលើ​ដងផ្លូវ​រថភ្លើង​ក្រោម​ដី ចាប់តាំងពី​ដាក់​ឲ្យ​ដំណើរការតាំង​ពី​ឆ្នាំ ១៩៩៦​។​
​ប៉ូលិស​នៅ​មិនទាន់​ធ្វើ​ការសន្និដ្ឋាន​ពី​ហេតុការណ៍​បាន​នោះ​ទេ ហើយ​បុរស​ដែល​បាន​ឃាត់ខ្លួន​នោះ​ក៏​មិន​ប្រាកដ​ថា​ជា​អ្នកប្រព្រឹត្ត​ផងដែរ​។ បើតាម​សំដី​របស់​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា មាន​បុរស​ម្នាក់​បាន​វាយប្រហារ​ទៅលើ​អ្នកដំណើរ​ដែល​បាន​ជិះ​នៅ​ក្នុង​រថភ្លើង​ក្រោម​ដី ភ្លាម​នោះ​មនុស្ស​ជាច្រើន​បាន​នាំគ្នា​ស្រែក និង​ភៀសខ្លួន​។​

​មនុស្ស ៣​នាក់​ដែល​បាន​ស្លាប់​នោះ ត្រូវបាន​ប៉ូលិស​បញ្ជាក់ថា ជា​ស្ត្រី​ម្នាក់ និង​បុរស​២​នាក់ ប៉ុន្តែ​នៅ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅលើ​ផ្លូវ​រថភ្លើង​ក្រោម​ដី​មួយ​នេះ មាន​អ្នក​ដំណើរការ​ប្រមាណ​ជា ១,៨៥​លាន​នាក់​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ហើយ​នៅពេលនេះ ប៉ូលិស​បាន​បន្ថែម​កម្លាំង​យាមល្បាត​ដើម្បី​ការពារ​សន្ដិសុខ​៕​
Taiwan-Subway-Attack-210514e

មតិយោបល់