ព័ត៌មានជាតិ

រថយន្ត​ឡិច​ស៊ី​ស RX470 បើក​គៀ​រថយន្ត​ឆ្លាម​មួយគ្រឿង​ហើយ​ព្យាយាម​បើក​រត់គេច​ក៏​បុក​ម៉ូតូ​ស្កុប​ពី​របួសធ្ងន់​ស្រាល​រួច​ក្រឡាប់​ផ្ងារ​ជើង​

​ភ្នំពេញ ៖ បុរស​ជនជាតិ​ម្នាក់​បាន​បើក​រថយន្ត​មួយ​គ្រឿង​ដោយ​រួម​ដំណើរ​ដោយ​បុរស​០២ នាក់​ទៀត បាន​បើក​ទៅ​គៀ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ចត​នៅ​ចិញ្ចើមផ្លូវ​ខ្ទេច​មួយ​ចំហៀង​ខាងឆ្វេង​ហើយ​ព្យាយាម​បើក​រត់គេច​ខ្លួន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្តាល​រថយន្ត​បង្ក​ក្រឡាប់ ហើយ​អ្នក​ជិះ​ម៉ូតូ​របួស​ធ្ងន់​ស្រាល ។ ហេតុ​ការណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ២២​ខែ​ឧសភា​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ធនាគារ ABA Bank តាមផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចម្ការមន​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX470 មួយ​គ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2E-2529 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​និង​រួម​ដំណើរ​ដោយ​បុរស​២​នាក់​ទៀត បាន​បើក​ទៅ​គៀ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-1105 ចត​ស្ងៀម​ក្បែរ​ចិញ្ចើម​ផ្លូវ​ធ្វើឲ្យ​រង​ការខូចខាត​ខ្ទេច​មួយ​ជំ​ហៀ​ង​ខាងឆ្វេង ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ តាម​បណ្ដា​យ​ផ្លូវ​ព្រះសីហនុ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ខណ:​មក​ដល់​ស្ដុប​កែង​ផ្លូវ​៦៣(​ផ្លូវ​ត្រសក់ផ្អែម​)​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1CC-8557 ដែល​ជិះ​ដោយ​បុរស​នារី​២​នាក់ បណ្តាលឱ្យ​របួស​ធ្ងន់​ស្រាល ចំណែក​រថយន្ត​បាន​ក្រឡាប់​និង​អ្នកបើកបរ​រថយន្ត​សន្លប់​នៅ​និង​កន្លែង​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​របួសធ្ងន់​ស្រាល ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

2014-05-22_101030

មតិយោបល់