ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹង ស្តីពីការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន
— ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងបើកទូលាយចែកចាយឧបករណ៍ តេស្តរហ័សជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សពីរប្រភេទដូចខាងក្រោម៖ ១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩…