ព័ត៌មានជាតិ

Alexander Imich ជា​បុរស​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​កំណត់ត្រា​ថ្មី​

​លោក​វេជ្ជបណ្ឌិត Alexander Imich រស់នៅក្នុង​ទីក្រុង​ញ៉ូវ​យ៉​ក ជា​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​បំផុត​នៅក្នុង​លោក នៅ​រស់រាន​មានជីវិត ដោយ​នាពេលនេះ គាត់​មាន​អាយុ ១១១​ឆ្នាំ​។ នេះ​បើ​យោង​តាម​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records ។​

​នៅក្នុង​សៀវភៅ​កំណត់ត្រា​មួយ​នេះ ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា លោកយាយ Misao Okawa of Osaka ជនជាតិ​ជប៉ុន ជា​ស្ត្រី​ដែល​មាន​អាយុ​វែង​ជាង​គេ​បំផុត​លើ​កលោក ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​អាយុ ១១៦​ឆ្នាំ​។​
​លោក Alexander Imich បាន​និយាយថា ការ​ដែល​គាត់​នៅ​រស់​នៅ​អាយុ ១១១​ឆ្នាំនេះ​គឺ​ដោយសារ​តែ​របប​ទទួល​ទាន​របស់​គាត់​ល្អ មាន​លំ​ហាត់ប្រាណ ជាពិសេស​គឺ​ហ្សេ​ន​របស់​គាត់​ល្អ​៕​
2014-05-22_102214

មតិយោបល់