ព័ត៌មានជាតិ

ស្លាក​សញ្ញា​ទាំង ១០​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​បំផុត ឆ្នាំ ២០១៤

​របាយការន៍​ស្រាវជ្រាវ​ចុងក្រោយ​របស់​ទីភ្នាក់ងារ Millward Brown 100 Top BrandZ ប្រចាំឆ្នាំ ២០១៤ បានឲ្យដឹងថា ក្រុមហ៊ុន Google បាន​ដណ្ដើមយក​តំណែង​លេខ​មួយ​ពី​ក្រុមហ៊ុន Apple​។​
BrandZ-l

​យោងតាម​របាយការណ៍ និង​ការចុះផ្សាយ​របស់​គេហទំព័​រ Business Insider បានឲ្យដឹងថា ស្លាក​សញ្ញា​(Brand Name) របស់​ក្រុមហ៊ុន Google បាន​កើនឡើង ៤០​ភាគរយ​នៅក្នុង​ឆ្នាំនេះ ដោយ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១៥៨,៨៤​ពាន់​លាន​ដុល្លារ​អាមេរិក ឈរ​នៅ​លេខ​រៀង​ទី​១ និង​បាន​ធាក់​ទម្លាក់ Apple ដោយ​ទៅ​នៅ​លេខ​រៀង​ទី​១២​។​
​ខាងក្រោម​នេះ​គឺ​ជា​តារា​នៃ​ស្លាក​សញ្ញា​ទាំង ១០​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​បំផុត សម្រាប់​ឆ្នាំ ២០១៤៖
១. ស្លាក​សញ្ញា Google បាន​កើនឡើង ៤០​ភាគរយ មានតម្លៃ ១៥៨,៨៤​ពាន់​លាន​ដុល្លារ​អាមេរិក​
២. ស្លាក​សញ្ញា Apple បាន​ធ្លាក់ចុះ ២០​ភាគរយ មានតម្លៃ ១៤៧,៨៨​ពាន់​លាន​ដុល្លារ​អាមេរិក​
៣. ស្លាក​សញ្ញា IBM បាន​ធ្លាក់ចុះ ៤​ភាគរយ មានតម្លៃ ១០៧,៥៤​ពាន់​លាន​ដុល្លារ​អាមេរិក​
៤. ស្លាក​សញ្ញា Microsoft បាន​កើនឡើង ២០​ភាគរយ មានតម្លៃ ៩០,១៨​ពាន់​លាន​ដុល្លារ​អាមេរិក​
៥. ស្លាក​សញ្ញា McDonald បាន​ធ្លាក់ចុះ ៥​ភាគរយ មានតម្លៃ ៨៥,៧០​ពាន់​លាន​ដុល្លារ​អាមេរិក​
៦. ស្លាក​សញ្ញា Coca-Cola បាន​កើនឡើង ៣​ភាគរយ មានតម្លៃ ៨០,៦៨​ពាន់​លាន​ដុល្លារ​អាមេរិក​
៧. ស្លាក​សញ្ញា VISA បាន​កើនឡើង ៤១​ភាគរយ មានតម្លៃ ៧៩,១៩​ពាន់​លាន​ដុល្លារ​អាមេរិក​
៨. ស្លាក​សញ្ញា AT&T បាន​កើនឡើង ៣​ភាគរយ មានតម្លៃ ៧៧,៨៨​ពាន់​លាន​ដុល្លារ​អាមេរិក​
៩. ស្លាក​សញ្ញា Marlboro បាន​ធ្លាក់ចុះ ៣​ភាគរយ មានតម្លៃ ៦៧,៣៤​ពាន់​លាន​ដុល្លារ​អាមេរិក​
១០. ស្លាក​សញ្ញា Amazon.com បាន​កើនឡើង ៤១​ភាគរយ មានតម្លៃ ៦៤,២៥​ពាន់​លាន​ដុល្លារ​អាមេរិក​៕​

មតិយោបល់