ព័ត៌មានជាតិ

សិស្សសាលា​១០​នាក់​លេង​បាល់​បែកញើស​នាំគ្នា​ចុះ​ងូតទឹក​រណ្ដៅ​ដី​ជម្រៅ​ជិត​៣០​ម៉ែត្រ​លង់​ស្លាប់​ម្នាក់​៤​ម៉ោង​ក្រោយ​ទើប​រាវ​រកឃើញ​សាកសព​

​ភ្នំពេញ​៖ ជា​សិស្ស​នៃ​អនុវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន អរុណ​វ​តី​ចំនួន​១០​នាក់​ក្រោយ​ពេល​លេង​បាល់​បែកញើស​ពួកគេ​បាន​នាំគ្នា​ចុះ​ទៅ​ងូតទឹក​រណ្ដៅ​ដី​មួយ​កន្លែង​ដែល​មាន​ជម្រៅ​ជិត​៣០​ម៉ែត្រ​បណ្ដាល​ឲ្យ​លង់​ស្លាប់​ម្នាក់​ហើយ​៤​ម៉ោង​ក្រោយមក​ទើប​ត្រូវបាន​គេ​រាវរក​សាកសព​ឃើញ​ហើយ​បាន​នាំយក​ទៅ​ធ្វើបុណ្យ​នៅ​ផ្ទះ​។​

ដែល​ហេតុ​ការណ៌​នោះ​បាន​បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៤​និង​៣៥​នាទី រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤​ដែល​រណ្ដៅ​ដី​មរណៈ​ខាងលើ មាន​ទីតាំង ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​តាម​ប្រភព័ត៌មាន​ពី​ប្រចាប​ល​រដ្ឋ​បានឲ្យដឹង​ថា​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ​ដួង​សុវណ្ណ​វេហា​អាយុ​១២​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​៧ E​វិទ្យាល័យ​ខាងលើ​មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី​ទី​២​សង្កាត់​ត្រ​ពាំ​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហើយ​រូប គេ​មាន​បងប្អូន​៣​នាក់​ក្នុងនោះ​ស្រី​២​នាក់​ហើយ​គេ​គឺ​ជា​កូនប្រុស​ពៅ​គេ​ដែល​មាន​ឪពុក​ឈ្មោះ​ដួង សុខ អាយុ​៤៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ​សូរ​ផេង​អាយុ​៤៦​ឆ្នាំ​ដូចគ្នា​និង​មាន មុខរបរ​លក់​គុយទាវ ។​

នៅ​មុនពេល​កើតហេតុ​ក្មេងប្រុស​រងគ្រោះ​រួមជាមួយ​ជា​សិស្ស​រួម​ថ្នាក់​ដែល​មាន​គ្នា​ទាំងអស់​ចំនួន​១០​នាក់​បាន​នាំ​គ្នា​លេង​បាល់​រហូត​បែកញើស​ទើប​ឈប់​លេង​និង​បាន​នាំគ្នា​ទៅ​ងូតទឹក​រណ្ដៅ​ដី​នោះ​។​ហើយ​ខណៈ​នោះ​មិត្តភក្ដិ​រួម​ថ្នាក់​សុទ្ធ​តេ​ចេះ​ហែល​ទឹក​ទាំងអស់​ចំណែកឯ​ក្មេងប្រុស​រងគ្រោះ​ខាងលើ​មិន​ចេះ​ហែល​ទឹក​ក៍​បាន​លង់​លិច​បាត់​ទៅ​ក្នុង​ទឹក​ស្លាប់​តែម្ដង​ហើយ ក្រោយពេល​កើតហេតុ​ក្រុមគ្រួសា​បាន​ជួល​ឲ្យគេ​ជយ​យរាវ​រក​សាកសព​តាមរយៈ​ការ​មុជទឹក​អូស​ផ្លែ​សន្ទូច​និង​បង់សំណាញ់​ដោយបាន​ប្រើពេល​៤​ម៉ោង​រហូត​ដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​ទើប​រក​សព​ឃើញ​និង​បាន​នាំយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជាតិ​នៅផ្ទះ​៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/2014-05-23_091845_zpsef7b7efc.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/2014-05-23_092005_zps188a940e.png

មតិយោបល់