ព័ត៌មានជាតិ

ប្រពន្ធ​តាម​ទាន់​ប្តី រួមរ័ក​ជាមួយ​នឹង​បងប្អូន​ស្រី​នៅ​កន្លែង​ចត​រថយន្ត ដោយសារ GPS លើ​ទូរស័ព្ទដៃ​

​នាង Ting Su អាយុ ២៩ ឆ្នាំ បាន​តាមដាន​ប្តី​របស់​នាង ដោយ​លួច​មាន​សា​ហាយ​ស្មន់ នៅ​ផ្សារ​ទំនើប ដោយ​ការដាក់ GPS តាមរយៈ​ទូរស័ព្ទ​ចល័ត ។​
​នៅពេលដែល​នាង​ស្វែងរក​ឃើញ​ប្តី​របស់​នាង ឈ្មោះ Cheng អាយុ ៣០ ឆ្នាំ កំពុងតែ​ប្រតិបត្តិកា​រណ៍​រួមរ័ក ជាមួយនឹង បង​ប្អូនស្រី​របស់​ខ្លួន ក្នុង​លក្ខណៈ​អាក្រាតកាយ ។ រំពេច​ជាមួយនឹង​គ្នា​នោះ​ដែរ អ្នក​ទាំង​ពីរ​បាន​លោត​ចេញពី​រថយន្ត នៅ​កន្លែង​ចត​រថយន្ត​ក្នុង​ផ្សារ​ទំនើប ដោយ​អត់​ស្លៀក​ខោអាវ ស្ថិត​ក្នុង​លក្ខណៈ​ននល​គោក ។ ដោយ​ឃើញ​ឱកាស​នោះ នាង Ting Su បាន​ចូល​ក្នុង​រថយន្ត រួច​បើក​ចេញទៅ ទុក​ឲ្យ​សាហាយស្មន់​នេះ ឈរ​នៅ​កន្លែង​ចត​រថយន្ត ក្នុង​លក្ខណៈ​អាក្រាតកាយ ខ្មាស់​គេ​ព្រោងព្រាត​។​
​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ ឈ្មោះ You Meng អាយុ ៣៣ ឆ្នាំ បាន​និយាយថា មើល​ទៅ​ដូច​ជា​រឿង​កំប្លែង និង​អស់សំណើច ដែល​ចាប់​សា​ហាយ​ស្មន់​នេះ តាមរយៈ​ទូរស័ព្ទ​ដៃ ខ្ញុំ​គិតថា​វា​ល្អ​ដែរ ដែល​ខ្ញុំ​គួរតែ​ដាក់​ប្រព័ន្ធ តាមដាន​នេះ​ដែរ​។​
​ក្រោយ​ហេតុការណ៍​នេះ​នាង Ting Su បាន​ដាក់​ពាក្យ​លែងលះ ហើយ​រឿង​នេះ​ដែរ បាន​ធ្វើឲ្យ​នាង​ខ្លាច និង​ភ័យ ដោយ​សង្ស័យ​ថា ប្តី​ខ្លួន មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​បងប្អូន​ស្រី​ខ្លួន ក​ក្រោយ​នាង​ផ្តល់​កំណើត​បាន​កូនភ្លោះ នោះ ៕​
Chinese man Cheng caught by wife with twin siste. Photo: Europics
Chinese man Cheng caught by wife with twin siste. Photo: Europics

មតិយោបល់