ភ្នំពេញ៖បុរសម្នាក់ក្នុងចំណោមគ្នា២នាក់បានរងរបួសបាក់ជើងក្នុងខណៈពេលដែលរូបគេជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហមលាយទឹកប្រាក់ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BS-8007 ធ្វើដំណើរក្នុងទិសដៅ បញ្ច្រាស់ទិសចរាចរពីត្បូងទៅជើង បានជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងទៀតម៉ាក FTR ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BA3086 ជិះម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូងបណ្ដាលឲ្យដួលហើយអ្នកបើកបរម៉ូតូវ៉េវបានរងរបួសធ្ងន់ធ្ងរ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣៥នាទីយប់ថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៤ នៅលើបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចណុច ក្រុមហ៊ុនលក់រថយន្ត ហ៊ីយ៉ាន់ដាយ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលរងរបួសបាក់ជើងនោះឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជា បុគ្គលិកក្រុមហ៊ុនស្ដារ៉ុហ្វ ផលិតទ្វារដែករមូនិងស័ង្កសី ត្រូវបាន រថយន្ត សង្គ្រោះអង្គភាព៧១១កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ព្រះកុសុមៈដោយឡែកអ្នកបើកបរម៉ូតូម៉ាក FTR ឈ្មោះ ញ៉ាញ់ អាយុ ២៧ឆ្នាំជាបុគ្គលិកក្រុមហ៊ុន OPC មិនបានរងរបួសឡើយហើយក្រោយពេលកើតហេតុភាគីទាំង២បានជួបធ្វើការដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុនោះ តែម្ដងមិនរំខានដល់សមត្ថកិច្ច ឡើយ៕
មតិយោបល់