ព័ត៌មានជាតិ

លោកស្រី យី​ង​ឡាក់ និង​សមាជិក​សំខាន់​ជាង ២០​នាក់ ត្រូវ​បាន​កោះហៅ​

​ក្រោយ​ពី​ប្រកាស​ធ្វើ​រដ្ឋប្រហារ​ពី​សំណាក់​ប្រមុខ​កងទ័ពជើងគោក លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ឆា កាលពី​ល្ងាច​ថ្ងៃទី​២២​ខែ​ឧសភា ម្សិលមិញ​នេះ នៅ​ព្រឹក​ថ្ងៃនេះ មេបញ្ជាការ កម្លាំង​យោធា​ដែល​កំពុង​គ្រប់គ្រង​ប្រទេស​ថៃ បាន​កោះអញ្ជើញ លោកស្រី យី​ង​ឡាក់ និង​សមាជិក​សំខាន់​ចំនួន ២០​នាក់ នៃ​គណបក្ស​ភឿ​ថៃ មក​ជួប​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។​

​ការធ្វើ​រដ្ឋប្រហារ​នេះ បាន​ធ្វើឲ្យ​អាមេរិក​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង ព្រោះថា កាល​ពី​ថ្មីៗ​នេះ អាមេរិក​បាន​និយាយថា ការចេញ​ទ័ព និង​ការដាក់​ប្រទេស​នៅក្នុង​របប​សឹក​នោះ​នៅ​ថៃ​មិនមែន​ជា​ការធ្វើ​រដ្ឋប្រហា​រ​នោះទេ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ទី​២២​ខែ​ឧសភា ម្សិលមិញ​នេះ ប្រមុខ​កងទ័ពជើងគោក លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ឆា បាន​ប្រកាស​ធ្វើ​រដ្ឋប្រហារ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​ថៃ ត្រូវបាន​គេ​មើលឃើញថា មាន​វ័យ​ចំណាស់​ជាង​គេ​នៅក្នុង​តំបន់​អាស៊ី ហើយ​អាមេរិក​តែង​ជួយ​ថៃ​ជា​និច្ច ប៉ុន្តែ​មិន​នឹកស្មានថា នៅពេលនេះ ថៃ​ធ្វើឲ្យ​អាមេរិក​ខកចិត្ត​ទៅវិញ​៕​
Yingluck-Shinawatra_2

មតិយោបល់