រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តោញ Reddit បន្ទាប់ពីបុរសវ័យក្មេងម្នាក់ចង់សម្លាប់ខ្លួន ព្រោះដើមទ្រូងរបស់គាត់បានផ្លាស់ប្តូរដូចជាមនុស្សស្រីទៅវិញ។
តាមរបាយការណ៍ឲ្យដឹងថាបុរសរូបនោះមានឈ្មោះ Christopher Pineda ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺរីកសុដន់ ( Gynaecomastia ) ហើយ បុរសដែលទទួលរងនូវជំងឺនេះជាធម្មតាមានសុដន់ធំជាងធម្មតាខ្លាំងណាស់។ Christopher បាននិយាយថា លោកនៅតែមានការឈឺចាប់នៅត្រង់សុដន់ បូករួមទាំងភាពខ្មាស់អៀនមិនហ៊ានប្រឈមមុខនឹងគេ ទើបគាត់ចង់សម្លាប់ខ្លួនបែបនេះ។ ប៉ុន្តែទីបញ្ចប់គាត់បានយកឈ្នះលើចិត្តខ្លួនឯង និងកំពុងតែអំពាវនាវស្វែងរកជំនួយប្រហែលជាង ១ ម៉ឺនដុល្លារ ដើម្បីធ្វើការវះកាត់សុដន់ធំឲ្យដូចជាបុរសធម្មតាវិញ៕
មតិយោបល់