ព័ត៌មានជាតិ

មន្ត្រី​គ្រប់គ្រង​ថាមពលនុយក្លេអ៊ែ​របស់​ចិន​ត្រូវបាន​ឃុំខ្លួន​ពី​បទ​កិបកេងថវិការ ១ ពាន់លាន​យន់

​កាលពី​ថ្ងៃ​ទី ២១ ខែ ឧសភា​កន្លង​ទៅនេះ មន្ត្រី​កំពូល​ប្រទេស​ចិន​បានប្រកាស​ឃុំខ្លួន​នាយក​គ្រប់គ្រង​ថាមពល​នុយក្លេអ៊ែរ ជាមួយ​និង​ជា​អនុប្រធាន​គ្រប់គ្រង​រដ្ឋបាល ដែល​បាន​ទទួល​សំណូក​រាប់​ពាន់​លាន​យន់​។ បើ​យោងតាម​របាយការណ៍​ត្រួតពិនិត្យ​ដោយ​មន្ត្រី​ប​ប៉ូលិស​ប្រទេស​ចិន​បាន​ធ្វើ​ការស៊ីបអង្កេត និង​វាយឆ្មក់​ផ្ទះ​របស់​លោក Wei Pengyuan ជា​អនុប្រធាន​ផ្នែក​រដ្ឋបាល បាន​រក​ឃើញ​លុយ​ប្រមាណ​ជា​មួយ​ពាន់​លាន​យន់ ដែល​ជា​លុយ​កិប​កេង​ពី​នាយកដ្ឋាន​គ្រប់គ្រង​ថាមពល​នុយក្លែអ៊ែ​រ​។ តាម​ស្រាវជ្រាវ​បង្ហាញ​ថា​អ្នក​គ្រប់​គ្រង់​នាយកដ្ឋាន​ថាមពលនុយក្លេអ៊ែ​ជាតិ ( CNEA ) បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ច្រើន នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ កាលពី​ឆ្នាំ ២០១៣ អតីត​នាយក CNEA លោក Liu Tienan ត្រូវ​បាន​បណ្តេញចេញ ព្រមទាំង​មាន​ការស៊ីបអង្កេត និង​ចោទប្រកាន់​ពី​បទ​អំពើពុករលួយ​៕​
2014-05-23_110737

មតិយោបល់