ព័ត៌មានជាតិ

ប្រមុខ​កងទ័ពជើងគោក លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ឆា តែងតាំង​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​

ថៃ​៖​ប្រមុខ​កងទ័ពជើងគោក លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ឆា បានប្រកាស​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​ក្រោយពី​បាន​ប្រកាស​ធ្វើ​រដ្ឋប្រហារ​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែ​ឧសភា ម្សិលមិញ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់គេហ​ទំព័របាង​កក់​ប៉ុស្ដិ៍ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​ឧសភា​។​

​ក្រុមប្រឹក្សា​សន្ដិសុខ​ជាតិ បាន​និយាយថា លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ឆា នៅតែ​ជា​ប្រមុខ​កងទ័ពជើងគោក បើ​ទោះបីជា​នៅ​ពេល​នេះ លោក​ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​ក្ដី ហើយ​ការតែងតាំង​នេះ​គឺ​ធ្វើ​ដើម្បី​កិច្ចការងារ​រដ្ឋបាល​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង ៤​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​២២​ខែ​ឧសភា ម្សិលមិញ​នេះ ប្រមុខ​កងទ័ពជើងគោក លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ឆា បានប្រកាស​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ប្រចាំ​ផ្ទះ​៕​
Thai

មតិយោបល់