ប្រេស៊ីល៖មនុស្សរាប់ពាន់នាក់នៅកំពុងធ្វើកូដកម្មតាំងពីថ្ងៃ 22 ឧសភានៅឡើយនៅក្នុងទីក្រុង Sao Paulo ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការប្រកួតបាល់ទាត់ពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 ខែមិថុនាខាងមុខនេះ។
ការតវ៉ាប្រឆាំងនេះធ្វើឡើងដើម្បីទាមទារឲ្យមានការគិតគូរឡើងវិញនូវការខ្វះខាតទីកន្លែងផ្ទះសម្បែងស្នាក់នៅនៃក្រុមកម្មករដែលធ្វើការនៅក្នុងទីក្រុង Sao Paulo ហើយចំនួននេះត្រូវបានគេដឹងថានឹងមានច្រើនជាង 15,000 នាក់។
ក្រុមតវ៉ាប្រឆាំងប្រកាសថាពួកយើងនឹងធ្វើការទាមទារដោយសន្តិភាពហើយអ្វីដែលយើងចង់បានគឺការរៀបចំឲ្យពួកយើងមានកន្លែងស្នាក់នៅគ្រប់គ្រាន់ល្មមខណៈដែលរដ្ឋាភិបាលបានចំណាយទឹកប្រាក់រាប់លានដុល្លារទៅលើការស្ថាបនានិងសាងសង់អគារទីកន្លែងជាច្រើនសម្រាប់ការប្រកួត World Cup 2014 និងការប្រកួតអូឡាំពិករដូវក្តៅឆ្នាំ 2016 ផងនោះ៕
មតិយោបល់