បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានឃុំខ្លួនមិនឲ្យចេញពីទីបញ្ជាការដ្ឋានកងទ័ពជើងគោក រួមនឹងសមាជិកគ្រួសារមួយចំនួនទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ Channal News Asia។
មន្ត្រីយោជាជាន់ខ្ពស់ថៃបាននិយាយថា “យើងបានឃុំខ្លួនលោកស្រី យីងឡាក់ ប្អូនស្រីរបស់អ្នក និងប្អូនថ្លៃប្រុស”។
ក្រោយពីប្រកាសធ្វើរដ្ឋប្រហារ នៅព្រឹកថ្ងៃសុក្រនេះ អ្នកស្រី យីងឡាក់ រួមនឹងមនុស្សមួយចំនួនធំទៀតត្រូវបានកោះហៅបង្ហាញមុខនៅទីបញ្ជាការដ្ឋានជើងគោក ហើយអ្នកស្រីបានទៅតាមការកោះហៅទើបត្រូវបានកងកម្លាំងឃុំខ្លួនឲ្យនៅទីនោះ។
អ្នកស្រី យីងឡាក់ ត្រូវបានតុលាការសម្រេចដកតំណែងជានាយករដ្ឋមន្ត្រីកាលពីដើមខែ ខណៈពេលប្រទេសកំពុងតែមានភាពចម្រូងចម្រាស រហូតដល់ប្រមុខកងទ័ពថៃដាក់ប្រទេសក្នុងច្បាប់សឹក និងបានប្រកាសរដ្ឋប្រហារនៅថ្ងៃទី២២ខែឧសភា ឆ្នាំ ២០១៤ ម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលធ្វើរដ្ឋប្រហារ បណ្ដាប្រទេសមួយចំនួនបានព្រមាន និងថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារ ជាពិសេសបានជំរុញឲ្យប្រជាជនរបស់ខ្លួនដែលជាភ្ញៀវទេសចរនៅក្នុងប្រទេសថៃត្រូវប្រុងប្រយ័ត្ន និងគោរពទៅតាមបម្រាមគោចរ៕
អានរឿងជាច្រើនទៀត៖
ប្រមុខកងទ័ពជើងគោក លោកប្រាយុទ្ធ ចាន់អ៊ូឆា តែងតាំងខ្លួនឯងជានាយករដ្ឋមន្ត្រីស្ដីទី
ទូរទស្សន៍ថៃចំនួន ៥អាចបន្តការផ្សាយឡើងវិញបាននៅយប់នេះ
អាមេរិកផ្អាកជំនួយដល់ថៃ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះរដ្ឋប្រហារ
មតិយោបល់