ព័ត៌មានជាតិ

រ​ក​ឃើ​ញ​ឱ​ស​ថ​ដ៏​ប្រ​សើ​រ​ស​ម្រា​ប់​ព្យា​បា​ល​ជំងឺ​ងាប់លឹង្គ

ថ្មីៗ​នេះ​​​អ្ន​ក​​វិ​ទ្យា​សា​​ស្ត្រ​អា​​​មេ​រិ​ក​ និ​ង​​ប្រេ​ស៊ី​ល​​បា​ន​​រ​ក​ឃើ​ញ​​វិ​ធី​​ព្យា​​​បា​ល​​លឹ​ង្គ​ ​​ដែ​ល​​​ងា​ប់​​​ដោ​យ​​​ប្រើ​​​ប្រា​ស់​​​ពិស​​ម្យ៉ាង​​ដែល​​មាន​នៅ​ក្នុង​ស​ត្វពីង​ពាង។ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ការ​ប្រើ​ពីង​ពាង​ពិស​ពណ៌​ខ្មៅ​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ប្រេស៊ីល​អាច​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​បាន​ច្រើន​ម៉ោង។

បន្ទាប់ពីអ្នកវិទ្យាសាស្ត្រធ្វើការពិសោធន៍ដោយយកពិសពីងពាង ១ ពែងចាក់លើសត្វកណ្តុរ (កណ្តុលទាំងនោះមានសម្ពាធឈាមខ្ពស់ និងមានជម្ងឺលឹង្គ) លទ្ធផលបង្ហាញថាមានពិសអាចបង្កើនចំនួននៃឧស្ម័នអាសូត។ ម្យ៉ាងទៀតវាអាចធ្វើការពន្លារនៃសាច់ដុំលិង្គក្នុងអំឡុងពេលមានរំញោចផ្លូវភេទ និងអនុញ្ញាឲ្យលំហូរឈាមកើនឡើងស្រដៀងគ្នាទៅនឹងការប្រើថ្នាំ levitra និង cialis។ ប្រភេទនៃពីងពិសដែលអាចព្យាបាលលិង្គងាប់ត្រូវបានរកឃើញយ៉ាងច្រើននៅក្នុងភាគខាងត្បូង និងអាមេរិកកណ្តោល។ ពួកវាត្រូវបានគេចាក់ទុកថាជាពីងពាងដែលមានពិសដ៏សាហាវនៅក្នុងពិភពលោក និងអាចធ្វើឲ្យមនុស្សស្លាប់បាន៕

246b4d4b-37af-488c-aa99-5d4eb11a3fbd

មតិយោបល់