ព័ត៌មានជាតិ

រថយន្ត​ឡិច​ស៊ី​ស RX ៣៥០ បើក​គេច​ពី​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​បណ្តាលឲ្យ​រង​ការខូច​ខាត​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស RX ៣៥០ ដែល​បើកបរ​ក្នុង​ល្បឿន​លឿន ដោយ​បើក​វាក់​អឺ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ក៏​បាន​ជ្រុល​ចង្កួន​ទៅ​បុក​និង​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រថយន្តរង​ការខូច​ខាត់​មួយ​កំណាត់​ខាង​ផ្នែក​ខាងឆ្វេង​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៤​ខែ​ឧសភា​ឆ្នាំ​២០១៤ ស្ថិតនៅ​ក្បែរ​សាលាបឋមសិក្សា ទួល​សង្កែ តាម​បណ្ដោយ​ផ្លូវ​៩០៧ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បានអោយដឹងថា គាត់​បាន​ឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​លុច​ស៊ី​ស RX350 មួយគ្រឿង ពណ៌​ស មិន​មាន​ស្លាក​លេខ បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៩០៧ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ផ្លូវ​កាង​ក្បែរ​សាលាបឋមសិក្សា​ទួល​សង្កែ ដោយ​បើក​ក្នុង​ល្បឿន​លឿន​ពេក​ក៏​បាន​គេច​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​ដែល​បើកបរ​ទិសដៅ​បញ្ច្រាស់​គ្នា ធ្វើអោយ​រថយន្ត​បួង​ចង្កូត​ជ្រុល​ទៅ​បុក​និង​បង្គោល​ភ្លើង​មួ​យ​ដើម​យ៉ាង​ពេញទំហឹង​ធ្វើអោយ​រថយន្ត​លុច​ស៊ី​សរង​ការ​ខាត​មួយ​ជំ​ហៀ​ង​ខាងឆ្វេង ខ្ទេច​ស្ទើរ​ទាំងស្រុង សំណាង​មិន​បណ្ដាល​អោយ​អ្នកបើកបរ​រងរបួស​ព្រោះ​ដោយសារ​រថយន្ត​ផ្ទុះ​ពោង​សុ​វត្តិភាព​ទាន់ពេលវេលា​។​

​បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​ខាងលើ​បាន​ចុះចេញ​ពី​រថយន្ត ទូរស័ព្ទ​ហៅ​មិត្ត​ភ័ក្តិ​អោយមក​ទទួលយក​ហើយ​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ក៏​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនា​ផ្នែក​ចរាចរ​ចុះមក​ធ្វើ​ការវាស់វែង​យក​រថយន្ត​បង្ក​នេះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕
7

មតិយោបល់