ព័ត៌មានជាតិ

Hacker ឈ្មោះ Sabu ប្រធាន​ក្រុម LulzSec បាន​ចុះចូល​ជាមួយ FBI

​ភ្នាក់ងារ FBI របស់​សហរដ្ឋអាមេរិក​បានឲ្យដឹងថា Hacker ឈ្មោះ Sabu ដែល​ជា​ប្រធាន​ក្រុម LulzSec បាន​ចុះចូល​ជាមួយ​នឹង​រដ្ឋាភិបាល​ក្នុង​ការចាប់ខ្លួន និង​ប្រឆាំង​ជាមួយ Hacker និង​អានាមិក​ផ្សេងទៀត​។​

​លោក Hector Xavier Monsegur វ័យ ២៨​ឆ្នាំ ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា Sabu ត្រូវបាន​តុលាការ​បើកសវនាការ​កាល​ពី​ថ្មីៗ​នេះ បន្ទាប់ពី​ចាប់ខ្លួន​អស់​រយៈពេល​ជាង ៣​ឆ្នាំ​។​

​លោក Hector Xavier Monsegur ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ ២០១២ ហើយ​សវនាការ​រឿងក្ដី​មួយ​នេះ​ត្រូវបាន​ពន្យារពេល​រហូត​ដល់​កាល​ពី​ថ្មីៗ​នេះ ទើប​តុលាការ​បាន​សវនាការ​កាត់ទោស ប៉ុន្តែ​នៅក្នុង​សេចក្ដីសម្រេច​ត្រូវបាន​តុលាការ​លែង​ឡើង​ទោស ដោយសារតែ​លោក​បាន​សហការ​ជាមួយ FBI ក្នុង​ការ​តាម​ចាប់​សមាជិក​អាណាមិក​ផ្សេង ដែល​ក្នុងនោះ​មាន​អានាមិក ៨​រូប​ដែល​ជាប់​ព័ន្ធ​នឹង​វាយប្រហារ​ទៅលើ​ក្រុមហ៊ុន Sony, Nintendo, PBS, Fox Senage.gov ក្រុមហ៊ុន​មួយចំនួន​ផ្សេងទៀត​៕​
Hector Xavier Monsegur, AKA Sabu, who is allegedly the mastermind of hacking group, LulzSec

មតិយោបល់